សុខភាពបុរស

ការ​ជិះ​កង់​មិន​ប៉ះពាល់​ដល់​ភាព​មិន​មាន​កូន​ទេ តែ​អាច​កើត​មហារីក​ប្រូ​ស្តា​ត​វិញ​

​សេចក្តីរាយការណ៍​របស់ Mail Online បាន​និយាយថា បុរស​ដែល​ជិះ​កង់​ច្រើនជាង​៩​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ទំនងជា​ងាយ​កើត​ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តណាស់​។ រឿង​នេះ​គឺ​ផ្អែក​ទៅលើ​ការចុះផ្សាយ​លើ​ការសង្កេត​មួយ​របស់​អង់គ្លេស ទៅ​លើ​ការ​ជិះ​កង់​ដែល​ជាប់​ទាក់ទង​នឹង​សុខភាព​។​

​អ្នកស្រាវជ្រាវ​បាន​ចាប់អារម្មណ៍​ជា​ពិសេស​ទៅ​លើ​ការ​ជិះ​កង់​ជា​ញឹកញាប់ ថា​តើ​វា​អាច​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ការ​មិន​អាច​មាន​កូន​បាន និង​លិង្គ​មិន​ឡើង​រឹង​ឬ​អត់​។ រឿង​នេះ​ដោយសារ​តែ ការ​ជិះ​កង់​រយៈពេល​យូរៗ​ច្រើន​តែ​បង្ក​ជាការ​ប៉ះទង្គិច​ដល់​សរី​រាង្គ​ប្រដាប់​ភេទ​របស់បុរស​ម្តង​ហើយ​ម្តងទៀត​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​នេះ​មិន​បាន​រកឃើញ​ទំនាក់ទំនង​ចំពោះ​ពេលវេលា​ដែល​ជិះ​កង់ និង​ការមិន​លើង​រឹង​របស់​លិង្គ ឬ​ភាព​មិន​អាច​មាន​កូន​បាន​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​រកឃើញ​គឺ អ្នក​ជក់​កង់​រយៈពេល​យូរ​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​លើ​បុរស​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ​។

ថ្វី​បើ​រឿង​នេះ​ហាក់បីដូច​ជា​សញ្ញា​ប្រកាសអាសន្ន​មួយ​ក៏ដោយ ប៉ុន្តែ​អ្នក​ជិះ​កង់​អាជីព​គ្រប់រូប​គួរណា​មិនបាច់​ភ័យ​អ្វី​ដែរ ព្រោះ​ការ​សិក្សា​មួយ​នេះ​មិន​អាច​អះអាងថា ឲ្យតែ​ជិះ​កង់​ដឹង​តែ​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ទេ វា​គ្រាន់តែ​បង្ហាញ​នូវ​ទំនាក់ទំនង​មួយ​ប៉ុណ្ណោះ​៕

 

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play