ជំងឺទឹកនោមផ្អែម

​ទឹក​ផ្លែឈើ និង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២

​យោង​ទៅ​តាម​សារព័ត៌មាន The Sun បានឲ្យដឹងថា ការ​ញ៉ាំ​ទឹក​ផ្លែក្រូច​មួយ​កែវ​រាល់​ថ្ងៃ​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​បាន​។ ស្ត្រី​ដែល​ញ៉ាំ​ទឹក​ផ្លែឈើ​មួយ​កែវ​រាល់ថ្ងៃ​ទំនង​ជា​ងាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​រហូតដល់ ១៨​ភាគរយ ប៉ុន្តែ​អ្នក​ដែល​ញ៉ាំ​ផ្លែឈើ​សុទ្ធ​បី​ដុំ​វិញ​បារ​ជា​បន្ថយ​ការប្រឈមមុខ​ទៅវិញ​។

​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​គឺ​ជា​ជំងឺ​ដ៏​ស្មុគស្មាញ​មួយ ដែល​វា​ទំនងជា​មិនមែន​បង្កឡើង​ដោយ​កត្តា​មួយ​ឡើយ​។ ដោយសារតែ​ការ​សិក្សា​មួយ​នេះ​មាន​ដែន​កំណត់​មួយ​ចំនួន​ដែល​ពិបាក​នឹង​ថ្លឹងថ្លែង​អំពី​ការ​ប្រឈមមុខ​របស់​ទឹក​ផ្លែឈើ ឬ​យន្ត​ការណ៍​របស់​វា​នោះ ដូច្នេះ​យើង​ក៏​មិន​អាច​និយាយ​ឲ្យ​ច្បាស់​ថា ការ​ញ៉ាំ​ទឹក​ផ្លែឈើ​ពិតជា​មូលហេតុ​នាំឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ដែរ​។​

ប៉ុន្តែ​អ្វី​ដែល​គេ​ដឹង​ច្បាស់​នោះ​គឺថា ទំនាក់ទំនង​នឹង​ការ​ញ៉ាំ​ទឹក​ផ្លែឈើ និង​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ប្រហែល​ជា​ផ្នែក​មួយ​ជាប់​ទាក់ទង​គ្នា​ដោយសារ​តែ​ទឹក​ផ្លែ​ឈើ​មាន​ជាតិ​ស្ករ​ខ្ពស់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play