ផ្សេងៗ

ពាក្យ​ប្ដឹង​ នី មុន្នីនាថ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​មក​ហើយ​!


 

ទី​បំផុត​​លោក​ អ៊ឹង សូឡាង អតីត​គូ​ដណ្តឹង នី មុន្នីនាថ បាន​ដាក់​ពាក្យ​ប្ដឹង​ នី មុន្នីនាថ ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ហើយ​ កាល​ពី​ថ្ងៃ​ទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លង​ទៅ​​ ពី​បទ​ឆបោក​ និង​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​។

យោង​តាម​ពាក្យ​ប្ដឹង​ខាង​លើ​ដែល​ភាគី​ខាង​ដើម​ចោទ​​លោក អ៊ឹង​ សូឡាង ដាក់​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​​ខ្លួន​បាន​សុំ​ឲ្យ​តុលាការ​​ចេញ​​​សាល​ក្រម​រួម​មាន​៖​ ឲ្យ​ នី មុន្នីនាថ ដែល​ជា​ចុង​ចម្លើយ​​សង​ប្រាក់​ ៧០ ០០០ ដុល្លារ​អាមេរិក​​ (ប្រាំពីរ​ម៉ឺន​​)​ ព្រម​ទាំង​សង​ជំងឺ​ចិត្ត​ ៥០ ០០០ ​​ដុល្លារ​អាមេរិក​ (ប្រាំ​ម៉ឺន​)​ បន្ថែម​ទៀត​មក​ឲ្យ​លោក​ និង​សុំ​ឲ្យ​តុលា​ការ​អនុវត្ត​សាល​ក្រម​​ជា​បណ្ដោះ​អាសន្ន​ ទៅ​តាម​មាត្រា​ ៩៤៥ មាត្រា ៩៤៦ នៃ​ក្រម​រដ្ឋប្បវេណី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

មូល​ហេតុ​អង្គ​ហេតុ​បញ្ជាក់​ពី​ការ​ទាម​ទារ​៖ ​ ដើម​ចោទ​ឈ្មោះ​ អ៊ឹង សូឡាង និង​ចុង​ចម្លើយ​ឈ្មោះ​ នី មុន្នីនាថ បាន​ស្គាល់​ និង​បាន​ស្រលាញ់​គ្នា​ក្នុង​ឆ្នាំ​ ២០១៤ ដោយ​ព្រមព្រៀង​យ៉ាង​ច្បាស់​ថា​ នឹង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ ទៅ​ថ្ងៃ​អនាគត​ ទើប​ដើម​ចោទ​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​ ដោយ​មាន​ឪពុក​ម្ដាយ​ទាំង​សង​ខាង​បាន​ដឹង​ឮ​។​

ស្រាប់​តែ​នៅ​ថ្ងៃ​ទី​ ១៦ ខែ មីនា ឆ្នាំ ២០១៧ ​បន្ទាប់​ពី​ នី មុន្នីនាថ ទទួល​បាន​ VISA ពី​ស្ថានទូត​អាមេរិក​​ដើម្បី​ទៅ​រស់​នៅ​អាមរិក​ នាង​បែរ​ជា​បដិសេធ​មិន​ទៅ​រស់​នៅ​ទៅ​វិញ​ ថែម​ទាំង​សុំ​ផ្ដាច់​ពាក្យ​ពី​លោក​ អ៊ឹង សូឡាង ជា​គូ​ដណ្ដឹង​ និង​ជា​ដើម​ចោទ​ ដោយ​លើក​ហេតុផល​ថា​​មិន​ចេះ​ប្រើ​ពាក្យ​ផ្អែម​ល្ហែម​​។

ជុំ​វិញ​ពាក្យ​ប្ដឹង​​ទៅ​ដល់​ដៃ​តុលាការ​នេះ​ដែរ​​សាមី​ខ្លួន​ នី មុន្នីនាថ ​មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ​ ទូរស័ព្ទ​ហៅ​ចូល​​ត្រូវ​ម្ដាយ​នាង​លើក​ជំនួស​ និងបាន​និយាយ​ថា​ទូរស័ព្ទ​អត់​សេវា​ និយាយ​ស្ដាប់​គ្នា​អត់​បាន​៕​​​​​​​​


ប្រភព៖sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play