ផ្សេងៗ

រឿងចម្លែកនៅប្រេស៊ីល មួយ​គ្រួសារ​កើតមក​មាន​ម្រាមដៃ១២ ទាំងអស់គ្នា


 

​ចំពោះ​មាតាបិតា​ថ្មីថ្មោង​ភាគច្រើន ដំណឹង​ដែលថា​ទារក​របស់​ពួកគេ​រង​ការ​ខូច​រូបរាង​ពី​កំណើត អាចជា​ព័ត៌មាន​ដ៏​តក់ស្លុត​បំផុត​។​

​ប៉ុន្តែ​មិនមែន​គ្រួសារ​ត្រកូល ដា​ស៊ី​ល​វ៉ា មកពី​ប្រទេស​ប្រេ​ស៊ី​ល​ទេ ដែល​ពួកគេ​មាន​មោទនភាព​ណាស់​ចំពោះ​ការពិត​ដែលថា សមាជិក ១៤ នាក់​នៃ​សាច់​ញាត់​ដែលមាន​គ្នា ២៣ នាក់​របស់​ពួកគេ បាន​កើតមក​ជាមួយ​ម្រាមដៃ ៦ ទាំងសងខាង និង ម្រាមជើង ៦ ទាំងសងខាង​ដូចគ្នា ក្នុងនោះ​រួមទាំង​ទារក​ទើប​កើត ឈ្មោះ វី​នី​សឺ​ស ផងដែរ​។​

​ក្រុមគ្រួសារ​សង្ឃឹមថា​នៅពេល​ទារិកា​វី​នី​សឺ​ធំ​ឡើង គាត់​នឹង​អាច​ប្រើប្រាស់​ម្រាមដៃ​បន្ថែម​របស់គាត់​ឱ្យមាន​ប្រយោជន៍​ដូច​បងប្រុស​ឈ្មោះ ចូ​អាវ អាស​ស៊ី​ស ដែលជា​អ្នកចាំទី ឬ បងស្រី ឈ្មោះ​ម៉ា​រី​យ៉ា ម៉ូ​រី​ណា ដែល​ប្រើ​ម្រាមដៃ​នាង​ដើម្បី​លេង​ព្យា​ណូ​។​

​ឪពុក​ថ្មីថ្មោង​របស់​ទារក​នេះ គឺ​លោក អា​ឡេស​សាន់​ដ្រូ បាន​និយាយថា “​នេះ​គឺជា​សញ្ញា​សម្គាល់​មួយ ដែល​គ្មាន​ក្រុមគ្រួសារ​ណា​ផ្សេងទៀត​មាន​ដូច​នោះទេ​។ នេះ​ជា​អ្វី​ធ្វើឱ្យ​យើង​លេចធ្លោ​ពី​ចំណោម​ហ្វូងមនុស្ស​”​។​

​លោក​អា​ឡេស​សាន់​ដ្រូ មាន​ម្រាមដៃ​ចំនួន ៦ ទាំងសងខាង ខណៈដែល​ប្រពន្ធ​របស់គាត់ ឈ្មោះ កា​ចេះ មានតែ​ម្រាម ៥ ប៉ុណ្ណោះ ដូច្នេះ​មានន័យថា មានឱកាស ៥០ ភាគរយ​នៃ​កូនប្រុស​របស់​ពួកគេ​ទទួលបាន​ហ្សែ​ន​ម្រាមដៃ​ម្ខាង ៦ ដែរ​៕


ប្រភព៖rasmeinews.com

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play