ជំងឺលើសឈាម

តើ​ការ​ហាត់ប្រាណ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​អាច​ជួយ​ជំងឺ​លើស​សម្ពាធ​ឈាម​បានទេ​?

​សេចក្តីរាយការណ៍​របស់ Mail Online បានឲ្យដឹងថា ការ​ហាត់ប្រាណ​នៅ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​អាច​ជា​វិធី​ព្យាបាល​ថ្មី​មួយ​សម្រាប់​ជំងឺ​លើស​សម្ពាធ​ឈាម​។ រឿង​នេះ​បានមកពី​ការសិក្សា​ដ៏​តូច​មួយ​ដែល​មាន​អ្នកជំងឺ​លើស​សម្ពាធ​ឈាម ៣២​នាក់​ចូលរួម ហើយក៏​មិន​មាន​ការឆ្លើយតប​នឹង​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​យ៉ាង​ហោច​ណាស់​បី​មុខ​។ អ្នក​ទាំងនេះ​ក៏​មិន​មាន​ការ​ហាត់ប្រាណ​ជា​ទៀងទាត់​អ្វី​ដែរ​។

​អ្នកចូលរួម​ទាំងអស់​តម្រូវ​ឲ្យ​ហាត់ប្រាណ​ចំនួន​បី​ម៉ោង​ក្នុង​មួយ​សប្តាហ៍​រយៈពេល ១២​សប្តាហ៍​ក្នុង​អាង​ហែល​ទឹក​ដែល​មាន​ទឹក​ក្តៅ​ឧណ្ហៗ​។ ជា​លទ្ធផល​គេ​បាន​រកឃើញថា សម្ពាធ​ឈាម​របស់​អ្នក​ដែល​ហាត់ប្រាណ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​បាន​ធ្លាក់​មក​ត្រឹម​កម្រិត​មួយ​មាន​សុខភាព​ល្អ​។ បើសិនជា​ឥទ្ធិពល​មួយ​នេះ​អាច​ថេរ​រហូត​រយៈពេល​យូរ ដូច្នេះ​វា​នឹង​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​បាន​។ អ្វី​ដែល​ជា​ចម្ងល​នោះ​គឺថា យើង​មិន​បានដឹងថា តើ​ទឹក ការ​ហាត់ប្រាណ សីតុណ្ហភាព ឬ​របស់​ទាំងបី​នេះ​ចូល​គ្នា​ធ្វើឲ្យមាន​ប្រសិទ្ធភាព​ដូច​ខាងលើ​នេះ​នៅឡើយ​ទេ​។

ការ​ហាត់ប្រាណ និង​របៀប​រស់នៅ​ដែល​សកម្ម​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មធ្យោបាយ​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​។ របៀប​រស់នៅ​ផ្សេងៗ​ទៀត​ដែល​អ្នក​អាចធ្វើ​បាន​គឺ បន្ថយ​ការ​ញ៉ាំ​ប្រៃ ញ៉ាំ​អាហារ​ផ្តល់​សុខភាព ញ៉ាំ​អាហារ​មាន​តុល្យភាព បន្ថយ​គ្រឿង​ស្រវឹង ឈប់​ជក់បារី សម្រក​ទម្ងន់​បើសិនជា​ធា​ត់ បន្ថយ​ការ​ញ៉ាំ​កាហ្វេ​អ៊ី​ន និង​ព្យាយាម​ប្រើ​វិធី​បន្ធូរ​អារម្មណ៍​ដូចជា​ការហាត់​យូ​ហ្គា​ជាដើម​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play