ជំងឺទឹកនោមផ្អែម

​របប​អាហារ​ដែល​មាន​ផ្លែឈើ​ស្រស់​រាល់ថ្ងៃ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​បាន​

​ការសិក្សា​មួយ​ដែល​មាន​មនុស្ស​ចូលរួម​កន្លះ​លាន​នាក់​ក្នុង​ប្រទេស​ចិន​បាន​រកឃើញថា អ្នក​ដែល​មាន​ទម្លាប់​ញ៉ាំ​ផ្លែឈើ​រាល់ថ្ងៃ​ឃើញ​ថា ទំនង​ជា​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ជាង​អ្នក​មិន​ធ្លាប់​ញ៉ាំ​សោះ ឬ​កម្រ​ញ៉ាំ រហូតដល់ ២០​ភាគរយ​។

​វា​ក៏​ត្រូវបាន​គេ​រក​ឃើញ​ដែរ​ថា អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​នៅ​ពេល​ចាប់ផ្តើម​សិក្សា​ដែល​បាន​ញ៉ាំ​ផ្លែឈើ​ជា​ទៀងទាត់​ទំនងជា​មិន​ងាយ​ស្លាប់ ឬ​មាន​ផលវិបាក​របស់​ជំងឺ​ទឹកនោម​ផ្អែម​ដូចជា បញ្ហា​ភ្នែក ក្នុង​ពេល​សិក្សា​ទេ​។

មនុស្ស​ភាគច្រើន​ក្នុង​ប្រទេស​ចិន​ចៀសវាង​ការ​ញ៉ាំ​ផ្លែឈើ​ដោយសារតែ​ពួកគេ​ត្រូវបាន​គេ​ប្រាប់ថា ញ៉ាំ​ផ្លែឈើ​អាច​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។ ប៉ុន្តែ​ការសិក្សា​នេះ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​ផ្លែឈើ​ស្រស់ ហើយក៏​មាន​ប្រយោជន៍​ទាំង​អ្នក​មាន និង​គ្មាន​ជំងឺ​ទឹកនោម​ផ្អែម​ដែរ​។

ផ្លែ​ឈើ​ដែល​បញ្ចេញ​ជាតិ​ស្ករ​ចូលទៅ​ក្នុង​ឈាម​យឺត​នោះ​មានដូចជា ផ្លែ​ប៉ោម ផ្លែ​សារី និង​ក្រូច ដែល​ជា​ផ្លែ​ឈើ​ដ៏​ពេញនិយម​បំផុត​ក្នុង​ប្រទេស​ចិន​។ ដូច្នេះ​អ្នក​អាច​ជ្រើសរើស​ផ្លែ​ឈើ​ទាំង​នេះ​បាន​បើសិនជា​បារម្ភ​ច្រើន​អំពី​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម ឬ​អ្នក​ដឹងថា​មាន​ជំងឺ​ទឹកនោម​ផ្អែម​រួចហើយ​។

​ការសិក្សា​នេះ​មិន​បាន​បង្ហាញថា ផ្លែឈើ​អាច​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម ឬ​ផលវិបាក​ជំងឺ​ទឹកនោម​ផ្អែម​ដោយ​ផ្ទាល់​ទេ ព្រោះ​តែ​វា​មាន​ដែន​កំណត់​មួយ​ចំនួន ហើយ​គេ​ក៏​មិន​បាន​ប្រាប់ថា ញ៉ាំ​ផ្លែឈើ​ច្រើន​ប៉ុណ្ណា​ទើប​ហៅ​ថា​ច្រើន​ដែរ​។​

វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការបន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​គឺ​រក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ​តាម​រយៈកា​រ​ហាត់ប្រាណ​ទៀងទាត់ និង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play