ជំងឺទឹកនោមផ្អែម

តើ​ការហាត់​ក្បាច់​តៃជិ​អាច​បំបាត់​ជំងឺ​ទឹកនោមផ្អែ​ម​ដែរ​ទេ​?

​អ្នកស្រាវជ្រាវ​និយាយថា លំ​ហាត់ប្រាណ​បែប​ក្បាច់គុណ​បុរាណ​ចិន​អាច​ជួយ​អ្នកជំងឺ​ទឹកនោម​ផ្អែម​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។ រឿង​នេះ​ចង់​បញ្ជាក់ថា កម្មវិធី​ហាត់​ក្បាច់​តៃជិ ១២​សប្តាហ៍​អាចធ្វើឲ្យក​ម្រិតជាតិ​ស្ករ​ក្នុងឈាម​របស់​អ្នកជំងឺ​ទឹក​នោ​ម​ផ្អែម​មានការ​ថយចុះ​យ៉ាង​គួរឲ្យកត់សម្គាល់ រហូតដល់ ៨​ភាគរយ និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ថែមទៀត​។​

​យ៉ាងណាមិញ សម្រាប់​សារព័ត៌មាន Daily Mirror ក៏​បាន​និយាយថា ការហាត់​ក្បាច់​តៃជិ​អាច​កាត់បន្ថយ​កម្រិតជាតិស្ករ​ក្នុង​ឈាម ឬ​ពង្រឹង​ដល់​រាងកាយ​ធ្វើការ​កាន់តែ​ល្អ​ផងដែរ​។ លើសពីនេះទៅទៀត ក្បាច់គុណ​បុរាណ​ចិន​មួយ​នេះ​អាច​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​តាមរយៈ​បង្កើន​ភាព​សមសួន​របស់​រាងកាយ និង​ធ្វើឲ្យ​មាន​អារម្មណ៍​ល្អ​។

រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការសិក្សា​មួយ​លើ​អ្នក​ដែល​មាន និង​គ្មាន​ជំងឺ​ទឹកនោម​ផ្អែម​ក្នុង​ប្រទេស​តៃវ៉ាន់​។ អ្វី​ដែល​សំខាន់​នោះ​គឺថា អ្នកស្រាវជ្រាវ​មិនបាន​ប្រៀបធៀប​ឥទ្ធិពល​នៃ​ក្បាច់​តៃ​ជិរា​វាងមនុស្ស​ទាំង​ពីរ​ក្រុម​នេះឡើយ ហើយក៏​មិន​បាន​ប្រៀបធៀប​រវាង​អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​បាន​ហាត់​ក្បាច់​តៃជិ និង​មិន​បាន​ហាត់​ដែរ​។ ប៉ុន្តែ​ការស្រាវជ្រាវ​បាន​រកឃើញ​ថា​នូវ​ការប្រែប្រួល​ជាច្រើន​ក្នុង​ប្រព័ន្ធ​ភាពស៊ាំ​មុនពេល និង​ក្រោយពេល​ហាត់​ក្បាច់​តៃជិ​។​

ដោយសារ​តែ​ភាព​រ៉េ​ស៊ី​ស្តង់​របស់​អាំង​ស៊ុយ​លីន​ដែល​កើតឡើង​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​គឺ​ជាប់​ទាក់ទង​នឹង​ការឡើង​ទម្ងន់ ដូច្នេះ​វា​ហាក់បីដូច​ជា​រឿង​ល្អ​មួយ​ដែល​អ្នក​ជំងឺ​ត្រូវ​ហាត់ប្រាណ​ជាប្រចាំ​ដើម្បី​ទទួលបាន​ប្រយោជន៍​របស់​វា ជាពិសេស​បង្កើន​សុខភាព​ល្អ ភាព​សមសួន​របស់​រា​ង​កាយ និង​មាន​កម្លាំង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play