ជំងឺទឹកនោមផ្អែម

​ញ៉ាំ​កាហ្វេ​ច្រើន​មិន​បង្ក​ឲ្យ​ធា​ត់ និង​កើត​ជំងឺ​ទឹកនោម​ផ្អែម​ទេ​

​ការស្រាវជ្រាវ​បាន​ស្វែងរក​ឥទ្ធិពល​នៃ​សារធាតុ​មួយ​ឈ្មោះថា Chlorogenic Acid (CGA) ដែល​ជា​សមាសធាតុ​មួយ​របស់​កាហ្វេ​។ គេ​បាន​ផ្តល់​សារធាតុ​នេះ​ចូលទៅ​ក្នុង​សត្វ​កណ្តុរ ដើម្បី​មើល​ថា​តើ​វា​មាន​ឥទ្ធិពល​បែប​ណា​ទៅ​លើ​ភាពធាត់​របស់​វា និង​ការសម្របសម្រួល​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​ជាប់​ទាក់ទង​នឹង​ការបង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​តែម្តង​។

​សត្វ​កណ្តុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ជាម​យ​យ​នឹង CGA ឃើញ​ថា​បង្ហាញ​នូវ​អាការៈ​ជាច្រើន​នៃ​ការសម្របសម្រួលជា​តិស្ក​រ​ក្នុង​ឈាម​មិន​ល្អ​ខ្លាំង​ជាង​កណ្តុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​តែមួយ​មុខ ដូច្នេះ​យើង​អាច​បញ្ជាក់​ថា ការ​ញ៉ាំ​អាហារ​មាន​សារធាតុ CGA ខ្ពស់​ប្រហែលជា​មិន​ល្អ​សម្រាប់​អ្នក​ឡើយ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​នេះ​តែមួយ​មុខ​មិន​អាច​គាំទ្រ​នូវ​ទស្សនៈ​មួយ​ថា កាហ្វេ​ធ្វើឲ្យ​មនុស្សធាត់​បានទេ​។ ប៉ុន្តែ​អ្វី​ដែល​យើង​ដឹង​ច្បាស់​នោះ​គឺថា ការ​ញ៉ាំ​កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ចាប់ពី ៥​ពែង​ឡើងទៅ​ក្នុង​មួយ​ថ្ងៃ​អាច​នាំឲ្យ​មាន​រោគសញ្ញា​ឆេវឆាវ និង​គេង​មិន​លក់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play