ជំងឺបេះដូង

​អ្នក​ដែល​ដឹង​ថា​ខ្លួនឯង​ងាយ​កើត​ជំងឺ​បេះដូង គួរតែ​ជ្រើសរើស​ការដើរ​ឲ្យបាន​ច្រើន​

​សេចក្តីរាយការណ៍​មួយ​របស់ Daily Express បានឲ្យដឹងថា ការដើរ​បាន​ច្រើន​ជា​រៀងរាល់ថ្ងៃ​អាច​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​បំបាត់​ជំងឺ​បេះ​ដូង​បាន​។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការសិក្សា​ជា​លក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ ប៉ុន្តែ​វា​បាន​ផ្តោត​សំខាន់​តែ​លើ​អ្នក​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ និង​ជំងឺ​បេះដូង​ប៉ុណ្ណោះ​។ ដូច្នេះ អ្នក​ដែល​ប្រឈម​តិចតួច​នឹង​ជំងឺ​ទាំង​នេះ​ប្រហែលជា​មិន​ទទួលបាន​អត្ថប្រយោជន៍​ដូចគ្នា​ឡើយ​។

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នកជំងឺ​ទាំងពីរ​ក្រុម​ខាងលើ​គួរតែ​បន្ថយ​ការដើរ​ជា​រៀងរាល់ ២០០០​ជំ​ហ៊ាន​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បន្ថយ​ការ​កើត​ជំងឺ​បេះដូង​សរសៃឈាម​ដូច​ជា​ជំងឺ​គាំងបេះដូង បាន ១០​ភាគរយ​។ ក្រោយ​ពេល​សិក្សា​បាន​មួយ​ឆ្នាំ​រួចមក អ្នក​ដែល​ចំណាយ​ពេល​ដើរ​តិចជាង ២០០០០​ជំ​ហ៊ាន​បែរ​ជា​បន្ថយ​ការប្រឈមមុខ​បានតែ ៨​ភាគរយ​វិញ​ប៉ុណ្ណោះ​។

ដូច្នេះ​សម្រាប់​អ្នក​ដែល​ដឹងថា​ខ្លួន​ទំនងជា​អាច​មាន​ជំងឺ​បេះដូង​ហើយ គួរតែ​ប្រើ​ពេលវេលា​នេះ​ដើម្បី​បង្ការ​កុំឲ្យ​ជំងឺ​នេះ​កើតឡើង​បាន​ទៀត​តាមរយៈ​ការ​ចំណាយពេល​ដើរ​ឲ្យបាន​ច្រើន​ជា​ពិសេស ២០០០​ជំ​ហ៊ាន​រាល់ថ្ងៃ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play