ជំងឺបេះដូង

តើ​ការបាត់បង់​ការងារ​ពិតជា​ប្រឈម​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង​ដែរ​ទេ​?

​យោងទៅតាម​សេចក្តីរាយការណ៍​ពី The Daily Telegraph បានឲ្យដឹងថា ការបាត់បង់​ការងារ​អាចជា​រឿង​មួយ​ពិបាក និង​អាច​បណ្តាលឲ្យ​ស្លាប់​បាន ព្រោះ​តែ​វា​បង្កើន​ការ​បង្រឈ​មនឹង​ជំងឺ​គាំងបេះដូង​រហូត​ដល់​ពីរ​ភាគ​បី​ឯណោះ​។ រឿង​នេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​របស់​អាមេរិក​មួយ​ដែល​ពិនិត្យ​ទៅលើ​ទំនាក់ទំនង​រវាង​យ​ការយល់ឃើញ​ផ្ទុយគ្នា​មួយ​រវាង​ការដែល​គ្មាន​ការងារ​ធ្វើ (​ចំនួន​នៃ​ការបាត់បង់​ការងារ និង​ពេលវេលា​ដែល​ចំណាយ​លើ​ការងារ​) និង​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​។

​អ្នកស្រាវជ្រាវ​បាន​តាមដាន​ទៅ​លើ​មនុស្ស​ចាស់​ជនជាតិ​អាមេរិក​ប្រមាណ ១៣៤៥១​នាក់​រយៈពេល​រហូតដល់ ១៨​ឆ្នាំ ហើយ​បាន​រកឃើញថា ស្ថានភាព​នៃ​ការ​មិន​មាន​ការងារ​ធ្វើ ការបាត់បង់​ការងារ​ច្រើន និង​ការប្រើ​ពេល​ខ្លី​ដោយ​មិនមាន​អ្វី​ធ្វើ​សុទ្ធតែ​ជា​កត្តា​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ទាំងអស់ ទោះបីជា​មាន​ការបន្ថែម​កត្តា​ផ្សេងទៀត​ដូចជា​ការជក់បារី​ក៏ដោយ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​នេះ​ហាក់បីដូច​ជា​ណែនាំ​ថា មាន​ទំនាក់ទំនង​មួយ​រវាង​ការងារ និង​ភាពអសន្តិសុខ​ខាង​លុយកាក និង​បញ្ហា​សុខភាព​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី15  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play