ជំងឺបេះដូង

អ្នក​ជំងឺខ្សោយបេះដូង​ប្រហែលជា​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​ជាងគេ​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ក្រោយ​ពី​អ្នកជំងឺ​ដែល​ត្រូវបាន​រកឃើញ​ថា​មាន​ជំងឺខ្សោយបេះដូង​នោះ គឺ​មាន​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ខ្ពស់​ចាង​អ្នក​ដែល​ដែល​មិនមាន​ជំងឺខ្សោយបេះដូង​រហូតដល់ ៦៨​ភាគរយ​។

​កត្តា​ដែល​អាច​នាំឲ្យ​កើត​ជា​ជំងឺខ្សោយបេះដូង និង​មហារីក​នោះ​មានដូចជា ការជក់បារី ធាត់​ជ្រុល និង​ជំងឺ​រ៉ាំរ៉ៃ​ដូចជា លើស​សម្ពាធ​ឈាម​។ ប៉ុន្តែ​ទោះបីជា​គេ​បាន​បញ្ចូល​កត្តា​ប្រឈម​មុខ​ទាំង​នេះ​ទៅ​ក្នុង​ការវិភាគ​ក៏ដោយ អ្នកស្រាវជ្រាវ​នៅតែ​រកឃើញថា អត្រា​កើត​ជំងឺមហារីក​លើ​អ្នក​ជំងឺខ្សោយបេះដូង​ឡើង​ខ្ពស់​គួរឲ្យ​កត់សម្គាល់ដ​ដែ​ល​។

យ៉ាងណាមិញ បើសិន​ជា​អ្នក​កំពុងតែ​រស់នៅ​ជាមួយ​នឹង​ជំងឺខ្សោយបេះដូង និង​បារម្ភ​អំពី​លទ្ធផល​នេះ​ការសិក្សា​នេះ យក​ល្អ​គួរតែ​ព្យាយាម​ហាត់ប្រាណ​ជា​ទៀងទាត់ និង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ដើម្បី​បង្ការ​ជំងឺ​ទាំងពីរ​នេះ​តែម្តងទៅ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី18  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play