ជំងឺបេះដូង

​គ្រាន់​តែ​សម្លេង​ចរាចរណ៍​តាម​ដងផ្លូវ​អាច​ធ្វើឲ្យ​គាំងបេះដូង​ដែរទេ​?

​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Mail បានឲ្យដឹងថា ការរស់នៅ​ក្នុង​តំបន់​ដែល​មាន​ចរាចរណ៍​មមាញឹក​ច្រើន​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​បាន​។ រឿង​នេះ​អាច​ដោយសារតែ​សម្លេង​ថ្លង់ៗ​ទាំងនោះ​ធ្វើឲ្យ​មាន​អារម្មណ៍​ស្ត្រេ​ស និង​រំខាន​ការ​គេង​។

​រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការសិក្សា​ដ៏​ធំ​មួយ​របស់ Danish ដែល​បង្ហាញ​ថា ការ​លឺ​សម្លេង​រំខាន​បស់​ចរាចរណ៍​លើ​ដងផ្លូវ​កាន់តែខ្លាំង​អាច​ធ្វើឲ្យ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​រហូតដល់ ១២​ភាគរយ​។ រឿង​នេះ​គឺ​បានមក​ពី​ការ​សិក្សា​រយៈពេល ៥​ឆ្នាំ​។

ប៉ុន្តែ​វា​មិនមែន​មានន័យថា សម្លេង​រំខាន​របស់​ចរាចរណ៍​តាម​ដងផ្លូវ​តែឯង​ជា​អ្នកបង្ក​ជំងឺ​គាំងបេះដូង​ឡើយ​។ អ្នកដឹកនាំ​ការសិក្សា​បាន​ប៉ាន់ស្មាន​ថា កាលណា​ប៉ះពាល់​សម្លេង​នេះ​កាន់តែ​ច្រើន វា​ប្រហែល​ជា​បង្កើន​ភាព​ស្ត្រេ​ស និង​រំខាន​ដល់​ការ​គេង​កាន់តែខ្លាំង ដែល​ជាហេតុ​នាំ​ឲ្យ​អាច​ទៅ​ជា​មាន​ជំងឺ​គាំងបេះដូង​បាន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play