ជំងឺបេះដូង

ការរត់ និង​ដើរ​សុទ្ធតែ​ល្អ​ចំពោះ​សុខភាព​បេះដូង​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី The Guardian បានឲ្យដឹងថា ការដើរ​លឿនៗ​គឺជា​រឿង​ផ្តល់​សុខភាព​ល្អ​ជាង​ការរត់ ខណៈពេលដែល Daily Mail និយាយថា ការដើរ​គឺជា​រឿង​ល្អ​ដូចគ្នា​នឹង​ការរត់​ដែរ​ក្នុង​ការកាត់បន្ថយ​ការ​កើត​ជំងឺ​បេះដូង​។

​ដំណឹង​នេះ​គឺ​ផ្អែក​ទៅលើ​ការសិក្សា​ដ៏​ធំ និង​យូរ​មួយ​ទៅ​លើ​អ្នករត់ និង​ដើរ ហើយ​បាន​រកឃើញថា នៅពេល​មនុស្ស​ប្រើប្រាស់​ថាមពល​សរុប​ក្នុង​កម្រិត​មួយ​ដូច​គ្នា សកម្មភាព​ទាំងពីរ​នេះ​អាច​បន្ថយ​ការប្រឈមមុខ​ដូចខាងក្រោម​នេះ​ដូច​គ្នា​៖
•​    ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
•​    ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​
•​    ​ជំងឺ​ទឹកនោម​ផ្អែម​
•​    ​ជំងឺ​សរសៃឈាម​បេះដូង​

ជាទូទៅ ការ​ដែល​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម (​ការដើរ​លឿន​) មាន​អត្ថប្រយោជន៍​ដ៏​សំខាន់​ចំពោះ​សុខភាព​។ ចំពោះ​ការ​រត់​វិញ គឺជា​ការ​ហាត់ប្រាណ​ដែល​ប្រើ​កម្លាំង​ខ្លាំង មានន័យ​ថា អ្នករត់​ត្រូវ​ការប្រើ​ថាមពល​ច្រើនជាង​អ្នកដើរ​ឆ្ងាយ​ណាស់​ក្នុង​រយៈពេល​មួយ​ដូច​គ្នា​។

មនុស្ស​ធំ​ត្រូវការ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម​យ៉ាងហោច​ណាស់ ១៥០​នាទី​ក្នុង​មួយ​សប្តាហ៍​។ ដំបូន្មាន​សម្រាប់​អ្នក​ដែល​ព្យាយាម​ធ្វើឲ្យ​ខ្លួន​មាន​ភាពសមសួន​តាម​រយៈ​ការដើរ​នោះគឺ​ធ្វើយ៉ាងណា​ដើរ​ឲ្យ​បាន ១០០០០​ជំ​ហ៊ាន​ក្នុង​មួយ​ថ្ងៃ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play