ជំងឺបេះដូង

​របប​អាហារ​សម្បូរ​អង់​ទី​អុក​ស៊ីដង់​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​បាន​

​សេចក្តីរាយការណ៍​មួយ​ពី The Daily Telegraph បានឲ្យដឹងថា របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​អង់​ទី​អុក​ស៊ីដង់​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​បាន​។ គេ​អាច​និយាយបាន​ថា ស្ត្រី​វ័យ​ចំណាស់​ដែល​បាន​ញ៉ាំ​បន្លែ និង​ផ្លែឈើ ៧​ពេល​ក្នុង​មួយ​ថ្ងៃ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង ២០ ទៅ​២៩​ភាគរយ​រយៈពេល ១០​ឆ្នាំ​។

​ដំណឹង​នេះ​គឺ​ផ្អែក​ទៅលើ​ការសិក្សា​ដ៏​ធំ​មួយ​ដែល​មាន​ស្ត្រី​ចូលរួម​ច្រើនជាង ៣០០០០​នាក់ ដែល​គ្មាន​ជំងឺ​បេះដូង​សោះ​។ អ្នកស្រាវជ្រាវ​បាន​សួរ​ទៅ​ស្ត្រី​ដែល​ចូលរួម​ទាំងអស់​អំពីរ​បប​អាហារ​របស់​ពួកគេ និង​ពិនិត្យមើល​ថា​ពួកគេ​អាច​នឹង​មាន​ជំងឺ​គាំងបេះដូង​ឬ​អត់​ក្នុង​រយៈពេល ១០​ឆ្នាំ​។ អ្នកស្រាវជ្រាវ​ក៏បាន​ប៉ាន់ស្មាន​ទៅលើ​ចំនួន​អង់​ទី​អុក​ស៊ីដង់​ក្នុង​របប​អាហារ​របស់​ពួកគេ និង​ថា​តើ​រឿង​នេះ​មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​របស់​ពួកគេ​ចំពោះ​ជំងឺ​គាំងបេះដូង​ឬ​អត់​ដែរ​។

ពួកគេ​បាន​ស្វែងរក​ឃើញ​ថា ស្ត្រី​ដែល​មាន​ចំនួន​អង់​ទី​អុក​ស៊ីដង់​ក្នុង​របប​អាហារ​ខ្ពស់បំផុត (​អ្នក​ដែល​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ស្រស់​ចាប់ពី ៦​ពេល​ឡើង​ទៅក្នុង​មួយថ្ងៃ​) អាច​បន្ថយ​ការកើត​ជំងឺ​គាំងបេះដូង​រហូតដល់ ២០​ភាគរយ​ក្នុង​រយៈពេល​១០​ឆ្នាំ ដែល​ចំនួន​នេះ​ច្រើន​ជាង​អ្នក​ដែល​ញ៉ាំ​តិច​បំផុត​។

អ្នកស្រាវជ្រាវ​បាន​និយាយថា វា​មិនមែន​មក​ពី​ចំនួន​អង់​ទី​អុកស៊ី​ដង់​ដែល​បាន​ញ៉ាំ​ទេ​មាន​សារៈសំខាន់​ទេ ប៉ុន្តែ​ប្រភព​អាហារ​ខុសៗ​គ្នា​ជា​ច្រើន​ដែល​មាន​អង់​ទី​អុកស៊ី​ដង់​ទើប​ជា​អ្នក​ការពារ​សុខភាព​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី26  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play