ជំងឺលើសឈាម

​គេង​មិន​គ្រប់​អាច​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​បាន​

​តាម​ការសិក្សា​ដែល​មាន​រយៈពេល ៣​ឆ្នាំ​មួយ​បាន​រកឃើញថា បុរស​ដែល​ចំណាយ​ពេល​តិចជាង ៤​ភាគរយ​នៃ​ការ​គេ​ង​បាន​ស្គប់ស្កល់ ទំនង​ជា​ងាយ​មាន​ជំងឺ​បេះដូង​ជាង​អ្នក​ដែល​គេ​ង​បាន​ច្រើន​។
​ការសិក្សា​នេះ​បាន​ធ្វើ​ទៅ​លើ​បុរស​អាយុ​លើសពី ៦៥​ឆ្នាំ​ដែល​មិន​មាន​ការ​លើស​សម្ពាធ​ឈាម​អ្វី​ឡើយ​។ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅ​លើ​ក្ខ​ណៈ​នៃ​ការ​គេង​របស់​ពួកគេ​ក្នុង​រយៈពេល​មួយ​យប់ និង​ការប្រឈមមុខ​របស់​ពួកគេ​ចំពោះ​ជំងឺ​លើស​សម្ពាធ​ឈាម​នៅ​រយៈពេល​បី​ឆ្នាំក្រោយ​។ កាលណា​បុរស​ទាំង​នោះ​ចំណាយ​ពេល​គេង​លក់​ស្កបស្កល់​កាន់តែ​តិច ពួកគេ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​នេះ​មិន​បាន​ពិនិត្យ​ទៅលើ​ភាពខុសគ្នា​នៃ​ការ​គេង​របស់​បុរស និង​ស្ត្រី​ទេ ហើយ​ក៏​ស្រាវជ្រាវ​តែ​លើ​ការ​គេង​របស់​បុរស​វ័យ​ចំណាស់​ប៉ុណ្ណោះ​។ ថ្វី​បើ​ការ​លទ្ធផល​នៃ​ការសិក្សា​នេះ​មាន​តម្លៃ​មែន​ក៏​ដោយ តែត្រឹម​លទ្ធផល​នេះ​មួយ​មុខ​មិន​អាច​បញ្ជាក់បាន​ថា លក្ខណៈ​នៃ​ការ​គេង​ពិតជា​ប៉ះពាល់​បញ្ហា​សម្ពាធ​ឈាម​នោះ​ទេ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី28  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play