ជំងឺបេះដូង

បន្លែ​ពណ៌​បៃតង​សម្បូរ​ជាតិ Nitrate គឺ​ល្អ​ចំពោះ​បេះ​ដូង​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី Mail Online បានឲ្យដឹងថា បន្លែ​ពណ៌​បៃតង​ដែល​មាន​សារធាតុ Nitrate គឺ​អាច​ពង្រឹង​ដល់​សុខភាព​បេះដូង​បាន​។

Nitrate គឺជា​សារធាតុ​គីមី​ម្យ៉ាង​ដែល​អាច​មាន​ប្រតិកម្ម​នឹង​សារធាតុ​ផ្សេងៗ​ទៀត​មួយចំនួន​តាម​របៀប​ផ្សេងៗ​ជាច្រើន​។ ឧទាហរណ៍ វា​អាច​ប្រើប្រាស់​ជា ការ​បង្កាត់​ពូជ ឬ​ជា​សារធាតុ​សកម្ម​ក្នុង​គ្រាប់បែក​។ សារធាតុ Nitrate ខ្លះ​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ថ្នាំ​ព្យាបាល​ជំងឺ Angina ដើម្បី​ពង្រីក​ដល់​សរសៃឈាម​។

ការសិក្សា​នេះ​បាន​រកឃើញថា កណ្តុរ​ដែល​ត្រូវបាន​គេ​ចាក់​បញ្ចូល​សារធាតុ Nitrate គឺ​មាន​ការថយចុះ​ចំនួន​កោសិកា​គ្រាប់​ឈាម​ក្រហម​។ រឿង​នេះ​ជាប់ទាក់ទង​នឹង​ទៅ​នឹង​អ័រម៉ូន​ឈ្មោះថា Erythropoietin ដែល​មាន​នាទី​សម្របសម្រួល​ដល់​កោសិកា​គ្រាប់​ឈាមក្រហម​។

ការសិក្សា​នេះ​ក៏​បាន​រកឃើញ​ទៀតថា កាលណា​បង្កើន​ចំនួន Nitrate ក្នុង​របប​អាហារ គឺ​អាច​បញ្ឈប់​បញ្ហា​កង្វះ​អុកស៊ីសែន​ដែល​ធ្វើឲ្យ​ផលិត​អ័រម៉ូន Erythropoietin​។ កាលណា​កម្រិត Nitrate ឡើង​ខ្ពស់ វា​នឹង​ធ្វើឲ្យ​អ័រម៉ូន Erythropoietin ផលិត​កាន់តែច្រើន​ចេញ​ពី​ថ្លើម និង​តម្រងនោម ដែល​ជាហេតុ​នាំ​ឲ្យ​ថយ​ចុះ​ដល់​កំរាស​របស់​គ្រាប់​ឈាម តែ​មិន​ប៉ះពាល់​ដល់​ការផ្គតផ្គង់​អុកស៊ីសែ​ន​ទេ​។​

ខណៈពេល​ដែល​ការសិក្សា​នេះ​គេ​ធ្វើ​តែ​ទៅ​លើ​សត្វ​កណ្តុរ ដូច្នេះ​ការ​ដែល​ញ៉ាំ​បន្លែ​ពណ៌​បៃតង​តែងតែ​ជា​រឿង​ល្អ​ហើយ ព្រោះ​វា​ផ្ទុក​ទៅដោយ​ជីវជាតិ​មួយ​ចំនួន​ដែល​ជួយ​បង្ការ​ជំងឺមហារីក និង​ជំងឺ​បេះដូង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី01  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play