ជំងឺបេះដូង

​បុរស​ម្នាក់​ក្នុងចំណោម ៥​នាក់​គឺ​មាន​ហ្សែ​ន​កើត​ជំងឺ​បេះដូង​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន BBC News បានឲ្យដឹងថា បុរស​អាច​ទទួល​ដំណ​រព​ជូ​ជំងឺ​បេះដូង​ពី​ឪពុក​របស់​ពួកគេ​។ រឿង​នេះ​អាច​ដោយសារតែ​ក្រូម៉ូសូម Y ដែល​ជា​រចនាសម្ព័ន្ធ​ហ្សែ​ន​មួយ​ប្រភេទ​ដែល​ផ្តល់​ពី​ឪពុក​ទៅ​កូន ហើយ​វា​ក៏​ជា​ផ្នែក​មួយ​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​លើ​បុរស​រហូតដល់ ៥០​ភាគរយ​ដែរ​។

​ដំណឹង​នេះ​បាន​មកពី​ការស្រាវជ្រាវ​មួយ​ដែល​ពិនិត្យ​ទៅលើ​ភាពប្រែប្រួល​លើ​ក្រូម៉ូសូម Y ដែល​ជា​ហ្សែ​ន​សម្រាប់​បង្កើត​ជា​កូនប្រុស​។ មាន​តែ​បុរស​ប៉ុណ្ណោះ​ដែល​មាន​ក្រូម៉ូសូម Y ហើយ​អ្នក​ស្រាវជ្រាវ​គិតថា វា​អាច​នឹង​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​អត្រា​ប្រែប្រួល​របស់​ជំងឺ​បេះដូង​រវាង​បុរស និង​ស្ត្រី​ដែរ​។ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ភាពប្រែប្រួល​របស់​សហ្សែ​ន​ក្នុង​ក្រូម៉ូសូម​មួយ​នេះ​លើ​បុរស​ដែល​មិន​ពាក់ព័ន្ធ​ចំនួន ៣០០០​នាក់ ហើយ​បាន​ដាក់​ពួកគេ​ក្នុង​ក្រុម​ដែល​មាន​ការប្រែប្រួល ព្រមទាំង​ពិនិត្យ​ទៅ​លើ​ទំនាក់ទំនង​រវាង​ប្រភេទ​សហ្សែ​ន និង​ការ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង​។ ពួកគេ​បាន​រកឃើញថា ក្នុង​បុរស​ដែល​មាន​ការប្រែប្រួល​ហ្សែ​ន​ពិសេស​មួយ ភាព​ចម្លៃ​នៃ​ការ​កើត​ជា​ជំងឺ​បេះដូង​មាន​ខ្ពស់​ជាង​បុរស​ដែល​មក​ពី​ក្រុមហ្សែន​សំខាន់​ផ្សេងៗ​ទៀត​រហូតដល់ ៥៦​ភាគរយ​។ ការកើនឡើង​នេះ​ត្រូវបាន​គេ​ស្គាល់​នូវ​កត្តា​ប្រឈម​មុខ​ជាច្រើន​របស់​ជំងឺ​បេះដូង​ដែរ​ដូចជា របៀប​រស់នៅ និង​កត្តា​លុយកាក​។

​ជា​លទ្ធផល​បានបញ្ជាក់​ថា ហ្សែ​ន​របស់​ក្រូម៉ូសូម Y ប្រហែល​ជា​នាំ​ឲ្យ​បុរស​កើត​ជំងឺ​បេះ​ដូង​បាន​។ ប៉ុន្តែ​រឿង​នេះ​មិនមែន​លុបចោល​នូវ​កត្តា​របៀប​រស់នៅ និង​កត្តា​សង្គម​សេដ្ឋកិច្ច​នោះទេ​។ ការផ្លាស់ប្តូរ​របៀប​រស់នៅ​ដែល​ទាមទារ​ឲ្យ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​នោះ​គឺ​មិន​ជក់បារី​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play