ជំងឺមហារីក

​ញ៉ាំ​តែ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀន​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Mail បានឲ្យដឹងថា តែ​បៃតង​ប្រហែលជា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀន​ធំ ក្រពះ និង​បំពង់​ក​រលើ​មនុស្ស​ស្រី​បាន​។ រឿង​នេះ​បានមកពី​ការសិក្សា​ដ៏​វែង និង​ធំ​មួយ​ទៅ​លើ​អ្នក​ដែល​មាន​ទម្លាប់​ញ៉ាំ​តែ និង​ការប្រឈមមុខ​របស់​ពួកគេ​ទៅ​នឹង​ជំងឺមហារីក​ប្រព័ន្ធ​រំលាយ​អាហារ​។

​យ៉ាងណាមិញ លទ្ធផល​នៃ​ការសិក្សា​បាន​រកឃើញថា ការថយចុះ​នៃ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ប្រព័ន្ធ​រំលាយ​អាហារ​ដូចជា ពោះវៀន ឬ​ក្រពះ តែ ១៤​ភាគរយ​ប៉ុណ្ណោះ ចំពោះ​អ្នក​ដែល​ញ៉ាំ​តែ​គ្រប់​ប្រភេទ​ជា​ទៀងទាត់​នៅពេល​ប្រៀបធៀប​ជាម​យ​យ​អ្នក​ដែល​មិន​ញ៉ាំ​តែ​។

ដូច្នេះ​សរុបសេចក្តី​មក ថ្វី​បើ​រឿង​នេះ​ស្តាប់​ទៅ​គួរឲ្យ​ចាប់អារ​ម្មណ៍មែន​ក៏ដោយ ប៉ុន្តែ​វា​មិន​អាច​ផ្តល់​នូវ​សេចក្តីសន្និដ្ឋាន​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា ការ​ញ៉ាំ​តែ​បៃតង ឬ​តែ​ផ្សេង​ទៀត​នឹង​មាន​ឥទ្ធិពល​ទៅលើ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ឡើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play