ជំងឺមហារីក

កាលណា​មនុស្ស​យើង​រស់នៅ​ផ្តល់​សុខភាព​ហើយ​គឺ​មិន​ងាយ​កើត​មហារីក​ឡើយ​

​ការសិក្សា​ថ្មី​មួយ​បានឲ្យដឹងថា ពាក់កណ្តាល​នៃ​ការស្លាប់​ទាំង​អស់​ដោយសារ​ជំងឺមហារីក​អាច​ចៀសវាង​បាន​បើសិនជា​អ្នកជំងឺ​ចេះ​សម្រប​ខ្លួន​ទៅ​តាម​របៀប​រស់នៅ​ដែល​ផ្តល់​សុខ​ភាព​កាន់តែ​ល្អ​ជាង​មុន​។ ការសិក្សា​នេះ​គឺ​ធ្វើ​ទៅលើ​គ្រូពេទ្យ​ច្រើនជាង ១០០០០០​នាក់​មកពី​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​ពួកគេ​ឆ្លើយ​នូវ​កម្រង​សំណួរ​អំពី​របៀប​រស់នៅ និង​ស្ថានភាព​ជំងឺមហារីក​ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ព្រមទាំង​របប​អាហារ​ជា​រៀងរាល់​បួន​ឆ្នាំ​ម្តង​។

​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការប្រៀបធៀប​អត្រា​ជំងឺមហារីក​រវាង​អ្នក​មាន​កត្តា​ប្រឈម​មុខ​ទាប និង​ខ្ពស់ ព្រមទាំង​ប្រៀបធៀប​ទៅលើ​អត្រា​នៃ​ក្រុម​អ្នក​មាន​កត្តា​ប្រឈម​មុខ​ទាប​ជាម​យ​យ​នឹង​ប្រជាជន​អាមេរិក​ស្បែក​ស​ផងដែរ​។ ពួកគេ​បាន​រកឃើញថា ករណី​ជា​ច្រើន​នៃ​ជំងឺមហារីក និង​ការស្លាប់​អាច​ជាប់​ពាក់ព័ន្ធ​នឹង​របៀប​រស់នៅ​ដែល​មាន​ការប្រឈមមុខ​ខ្ពស់​ដូចជា ជា​មនុស្ស​ធាត់​ជ្រុល ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ឬ​រស់នៅ​បែប​អសកម្ម​រាងកាយ​។

ប៉ុន្តែ​ការសិក្សា​នេះ​មាន​ដែន​កំណត់​ច្រើន​ដែរ​ដូចជា ក្រុមមនុស្ស​ដែល​ចូលរួម​គឺ​គ្រូពេទ្យ​អាមេរិក​ស្បែក​ស ហើយ​ការប៉ាន់ស្មាន​អាច​នឹង​មិន​មាន​ភាព​សុ​ក្រិត​ទេ​។

ការសិក្សា​នេះ​អាច​បញ្ជាក់បាន​ថា ការផ្លាស់ប្តូរ​របៀប​រស់នៅ​តិចតួច​ដូចជា ឈប់​ជក់បារី អាច​ចាត់ទុក​ថា​បន្ថយ​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺមហារីក​ដែរ​។ ហើយ​កាលណា​អ្នក​មាន​ការផ្លាស់ប្តូ​រតិ​ច​តួច​បែប​នេះ​កាន់តែ​ច្រើន អ្នក​កាន់តែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play