ជំងឺមហារីក

ធាត់​ជ្រុល​ជា​កត្តា​ជំរុញ​ឲ្យ​ងាយ​កើត​ជំងឺ​មហារីក​ពោះវៀន​បាន​

​ការ​ដែល​ធាត់​ជ្រុល​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា​ជា​កត្តា​ប្រឈមមុខ​នឹង​ជំងឺ​មហារីក​ពោះវៀន​ធំ​។ មាន​អំណះអំណាង​ត្រឹមត្រូវ​ដែល​ថា របប​អាហារ​សម្បូរ​ជាតិ​សាច់​កៃ​ឆ្នៃ ផ្ទុក​ទោ​ដោយ​សារធាតុ Cacogenic Compound Nitrates ជា​អ្នកបង្កើន​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀន​។ យ៉ាងណាមិញ គេ​នៅតែ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា ហេតុអ្វី​បាន​ជា​របប​អាហារ​មាន​កាឡូរី​ខ្ពស់​ផ្សេងទៀត​ក៏​បង្កើន​ការប្រឈាមមុ​ខដែរ​។

​ការសិក្សា​ចុងក្រោយ​នេះ គឺ​ធ្វើ​ទៅ​លើ​សត្វ​កណ្តុរ​ដែល​ត្រូវបាន​គេ​កៃ​ឆ្នៃ​ហ្សែ​ន ហើយក៏​បាន​រកឃើញថា ភាពធាត់​ជ្រុល​ដែល​បង្កឡើង​ដោយ​របប​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ ឬ​កាបូ​អ៊ី​ដ្រាត ដែល​គេ​ហៅថា Guanylin ដែល​វា​មាន​តួនាទី​ធ្វើឲ្យ​កន្លែង​ទទួល​ក្នុង​ពោះវៀន​ប្រែ​ក្លាយទៅជា​ការលូតលាស់​ដុំ​សាច់​មហារីក​។ ប៉ុន្តែ​បើសិន​ជា​កន្លែង​ទទួល​នេះ​មិន​ត្រូវ​បាន​ភ្ញោ​ច​ដោយសារ Guanylin ទេ នោះ​គឺ​អាច​បង្ការ​ការលូតលាស់​ដុំ​សាច់​ក្នុង​ពោះវៀន​បាន​ហើយ​។

យ៉ាងណាមិញ រឿង​នេះ​គឺជា​ការ​សិក្សា​លើ​សត្វ​កណ្តុរ​ប៉ុណ្ណោះ ដូច្នេះ​យើង​មិនទាន់​សន្និដ្ឋានបានថា វា​មាន​លក្ខណៈ​ដូច​គ្នា​លើ​មនុស្ស​ឡើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play