ជំងឺបេះដូង

​ជំងឺ​គាំងបេះដូង​អាច​ធ្វើ​ទុក្ខ​ខ្លាំង​នៅ​ពេល​ព្រឹក​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Mail បានឲ្យដឹងថា ជំងឺ​គាំងបេះដូង​គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​នៅពេល​ព្រឹង​ជាង​ពេលវេលា​ណាៗ​ទាំងអស់​។ រឿង​នេះ​ចង់​មានន័យ​ថា អ្នកជំងឺ​ដែល​មាន​អាការៈ​គាំងបេះដូង​នៅ​ចន្លោះ​ម៉ោង ៦​ព្រឹក ដល់​ថ្ងៃ​ត្រង់​គឺ​មាន​ការខូចខាត​សាច់ដុំ​បេះដូង​ច្រើនជាង​អ្នក​ដែល​គាំងបេះដូង​នៅ​ពេលវេលា​ក្រៅពីនេះ​។

​រឿង​នេះ​បានមកពី​ការសិក្សា​មួយ​ដែល​ពិនិត្យ​ទៅលើ​អ្នកជំងឺ​គាំងបេះដូង​ច្រើនជាង ៨០០​នាក់ ដែល​ពិនិត្យ​ទៅ​លើ​ទំនាក់ទំនង​រវាង​ពេលវេលា​ដែល​ជំងឺ​គាំងបេះដូង​កើតឡើង និង​កម្រិត​នៃ​អង់ស៊ីម​ពីរ​ប្រភេទ​ក្នុង​ឈាម​។ អង់ស៊ីម​ទាំងនេះ​គឺជា​សញ្ញា​សម្គាល់​អំពី​ការខូចខាត​របស់​ជាលិកា​បេះដូង ហើយ​កាលណា​វា​កើន​ឡើង​កាន់តែ​ខ្ពស់ ការខូចខាត​របស់​បេះដូង​កាន់តែខ្លាំង​ដែរ​។

អ្នកជំងឺ​ដែល​មាន​អាការៈ​គាំងបេះដូង​នៅ​ចន្លោះ​ម៉ោង ៦​ព្រឹក ទៅ​ថ្ងៃត្រង់ ត្រូវបាន​គេ​រកឃើញ​ថា​មាន​កម្រិត​នៃ​អង់ស៊ីម​ទាំង​នេះ​ឡើង​ខ្ពស់​ជាង​អ្នក​ដែល​មាន​ជំងឺ​គាំងបេះដូង​នៅ​ពេលវេលា​ផ្សេង​។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកជំនាញ​ជាច្រើន​បាន​និយាយថា មិន​ខ្វល់​ថា​អ្នក​ធ្វើ​ទុក្ខ​ជំងឺ​គាំងបេះដូង​នៅពេលណា​ទេ កាលណា​ពួកគេ​ទទួលបាន​ការព្យាបាល​កាន់តែ​លឿន ការខូចខាត​របស់​សាច់ដុំ​បេះដូង​កាន់តែ​តិច​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play