ជំងឺបេះដូង

​ថ្នាំ​បំបាត់​ការឈឺចាប់​មានការ​ប្រឈម​នឹង​បញ្ហា​បេះដូង​

​យោងទៅតាម Daily Mail បានឲ្យដឹងថា ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​នឹង​បង្កើន​ការស្លាប់​ដោយសារ​តែ​ជំងឺ​គាំងបេះដូង​រហូតដល់ ៥៥​ភាគរយ​ឯណោះ​។

​ការស្រាវជ្រាវ​បាន​ប្រើប្រាស់​ព័ត៌មាន​ដែល​បានមកពី​ជនជាតិ Danish ១០០០០០​នាក់ ដែល​ធ្លាប់​មាន​ជំងឺ​គាំងបេះដូង​នៅ​ចន្លោះ​ឆ្នាំ ១៩៩៧ និង ២០០៦ ដើម្បី​គុណគូ​រថា​តើ​ការប្រើប្រាស់​ពួក​ថ្នាំ NSAIDs របស់​ពួកកេ​មាន​ជាប់ទាក់ទ​ង​នឹង​ការ​ប្រឈម​នឹង​ការស្លាប់ ឬ​កើត​ជំងឺ​គាំងបេះដូង​ជា​លើក​ទី​ពីរ​ឬ​អត់​។ ការសិក្សា​បាន​រកឃើញថា ទោះបី​វា​ជា​ការប្រើប្រាស់​រយៈពេល​ខ្លី​ក៏ដោយ ក៏​ជាប់ទាក់ទង​នឹង​ការប្រឈមមុខ​ខ្ពស់​ដែរ​នៅពេល​ប្រៀបធៀប​នឹង​អ្នក​ដែល​មិន​បាន​ប្រើ​។ ប៉ុន្តែ​ការសិក្សា​នេះ​មិន​បាន​គិតគូរ​ទៅលើ​កត្តា​ជាច្រើន​បន្ថែមទៀត​ទេ​ដូចជា​កម្រិត​នៃ​គារ​ប្រើប្រាស់​តែម្តង​។

យោង​ទៅ​តាម​ក្បួន​ណែនាំ​របស់​ប្រទេស​អង់គ្លេស បានកំណត់​រួចទៅហើយ​ថា ថ្នាំ NSAIDs ត្រូវតែ​ប្រើ​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​អ្នកជំងឺ​បេះ​ដុង និង​មិនគួរណា​ប្រើ​តែ​ម្តង​លើ​ករណី​ខ្លះ​ដែរ​។ តាម​ការសិក្សា​មុនៗ​បាន​សម្គាល់ថា ថ្នាំ NSAIDs អាច​បង្កើន​ការ​ប្រឈម​នឹង​ផលវិបាក​ជំងឺ​បេះដូង​សរសៃឈាម​បាន​ដូច​ជា ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។

អ្នក​ដែល​មាន​ប្រវត្ត​បញ្ហា​បេះដូង​សរសៃឈាម​ដូចជា ដាច់​សរសៃឈាម​ខួរក្បាល និង​គាំង​បេះ​ដុង​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថា​តើ​ពួកគេ​ត្រូវ​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ឬ​អត់​ដើម្បី​ទទួលបាន​ដំបូន្មាន​សមស្រប​សម្រាប់​ខ្លួន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play