ជំងឺមហារីក

​អាហារ​ប្រៃៗ​ទំនង​ជា​ជាប់ទាក់ទង​នឹង​មហារីកក្រពះ​

​យោង​ទៅ​តាម​សារព័ត៌មាន BBC News បានឲ្យដឹងថា ការបន្ថយ​ការ​ញ៉ាំ​ប្រៃ​អាច​បន្ថយ​ការ​កើត​ជំងឺ​មហារីក​ដែរ​។ រឿង​នេះ​ចង់​និយាយថា ការកាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង ឬ​ច្រើន​ដូចជា សាច់ជ្រូក​បី​ជាន់ និង​អាហារ​ផ្សេងៗ​ទៀត ប្រហែលជា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីកក្រពះ​បាន​។

​ដំណឹង​នេះ​គឺ​ផ្អែក​ទៅ​លើ​ក​សេចក្តីរាយការណ៍​មួយ​របស់ World Cancer Research Fund (WCRF) ដែល​បាន​និយាយថា ករណី​ជំងឺ​មហារីកក្រពះ​មួយ​ក្នុងចំណោម​ប្រាំពីរ​ក្នុងប្រទេស​អង់គ្លេស​អាច​បង្ការ​បាន​បើសិនជា​គ្រប់គ្នា​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ​មក​ត្រឹមតែ ច្រើន​បំផុត ៦​ក្រាម​ក្នុង​មួយថ្ងៃ ស្មើ​នឹង​មួយ​ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​។ ថ្មីៗ​នេះ មនុស្ស​យើង​សព្វ​ថ្ងៃ​ត្រូវ​បាន​គេ​ដឹងថា ញ៉ាំ​ជាតិ​ប្រៃ​រហូតដល់ ៨,៦ ក្រាម​ក្នុង​មួយ​ថ្ងៃ​ឯណោះ​។

ជំងឺ​មហារីកក្រពះ​គឺជា​ជំងឺ​ដែល​ពិបាក​នឹង​ព្យាបាល​ណាស់ ព្រោះ​តែ​ករណី​ភាគច្រើន​គឺ​មិន​អាច​រកឃើញ​រហូតដល់​ជំងឺ​នេះ​វិវឌ្ឈន៍​ទៅ​ជា​ធ្ងន់ធ្ងរ​ហើយ​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​ដែល​ត្រឹមត្រូវ​អាច​ជួយ​បង្ការ​ជំងឺ​នេះ​បាន​ដូចជា កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ និង​ញ៉ាំ​បន្លែ​និង​ផ្លែឈើ​ឲ្យបាន​ច្រើន​វិញ​។

យ៉ាងណាមិញ ការ​ញ៉ាំ​ប្រៃ​ច្រើន​ពេក​ក៏​ជាប់​ទាក់ទង​នឹង​ការ​លើស​សម្ពាធ​ឈាម​ដែរ ដែល​អាច​បង្កើន​ការ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​គាំងបេះដូង​ទៀតផង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play