ជំងឺមហារីក

​មហារីក​ស្បែក​អាច​ជាប់​ទាក់ទង​នឹង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ដែរ​ទេ​?

​អ្នកវិទ្យាសាស្ត្រ​បាន​ដាក់​បម្រាម​ថា ការ​ញ៉ាំ​ស្រា​បៀ​រ ឬ​ស្រា​ត្រឹមតែ​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើឲ្យ​កើត​ជា​ជំងឺ​មហារីក​ស្បែក​បាន ហើយ​មហារីក​ស្បែក​ដែល​កើតឡើង​ញឹកញាប់​បំផុត​នោះ​គឺ Squamous Cell និង Basal Cell Carcinoma ឬ Non-melanoma Skin Cancer តែម្តង​។ មហារីក​ប្រភេទ​នេះ​មិនសូវ​ធ្ងន់ធ្ងរ​ដូចជា​ពពួក Malignant Melanoma ដែល​វា​អាច​រាលដាល​ទៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​បាន​។ ជាមួយនឹង​ការ​កំណត់​រោគវិនិច្ឆ័យ និង​ព្យាបាល​ទាន់ពេលវេលា មហារីក​ស្បែក Non-melanoma Skin Cancers ច្រើន​តែ​អាច​ព្យាបាល​បាន​។

​ក្នុងការ​រំលឹក​ឡើងវិញ​ទៅលើ​លទ្ធផល​នៃ​ការសិក្សា​ចំនួន ១៣ បាន​រកឃើញថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង ១០​ក្រាម​ក្នុង​មួយ​ថ្ងៃ​មាន​ទំនាក់ទំនង​ប្រឈម​នឹង​មហារីក​ស្បែក Basal Cell Carcinoma ៧​ភាគរយ និង មហារីក​ស្បែក Squamous Cell Carcinoma ១១​ភាគរយ​។ គ្រឿង​ស្រវឹង ១០​ក្រាម​ក្នុង​មួយ​ថ្ងៃ​គឺ​ស្មើ​នឹង​ស្រា​មួយ​កែវ​។

អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ដោយ​មាន​ការទទួលខុសត្រូវ និង​ធ្វើ​ទៅ​តាម​ការណែនាំ​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង (​មិន​ឲ្យ​ច្រើនជាង ១៤​ដង​ក្នុង​មួយ​សប្តាហ៍​) គួរតែ​មិនមាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ​។ យក​ល្អ​គួរតែ​ធ្វើ​ខ្លួន​ឲ្យ​ឆ្លាត ដោយ​ចៀសវាង​ការប៉ះពាល់​នឹង​ពន្លឺះព្រះអាទិត្យ​ខ្លាំង ព្រោះ​វា​អាច​ជួយ​អ្នក​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​ស្បែក​ទាំង Non-melanoma និង Melanoma៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play