ជំងឺលើសឈាម

លើស​សម្ពាធ​ឈាម​ហើយ អាច​កើត​ទឹកនោម​ផ្អែម​ថែមទៀត​ទេ​?

​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​ដែល​អ្នកស្រាវជ្រាវ​បាន​ចាត់ទុក​ថា​ជំងឺ​ទឹកនោម​ផ្អែម​គឺជា​កត្តា​ប្រឈមមុខ​មួយ​នៃ​ជំងឺ​បេះដូង​សរសៃឈាម ដូច្នេះ​វា​ទំនងជា​មាន​ទំនាក់ទំនង​គ្នា​រវាង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោម​ផ្អែម​ដែរ​។ អ្នកស្រាវជ្រាវ​បាន​រក​មើល​ទិន្នន័យ​លើ​មនុស្ស​ប្រមាណ​ច្រើនជាង ៤​លាន​នាក់​ក្នុង​ប្រទេស​អង់គ្លេស​ដែល​មិន​មាន​ជំងឺ​សរសៃឈាម ឬ​ទឹកនោមផ្អែម​អ្វី​ទាំងអស់​។ បន្ទាប់មក ពួកគេ​បាន​វិភាគ​ទៅលើ​ប្រវត្តិ​ជំងឺ​របស់​ពួកគេ​រយៈពេល​៧​ឆ្នាំ និង​តាមដាន​រក​មើល​ករណី​ថ្មីៗ​នៃ​ជំងឺ​ទឹកនោម​ផ្អែម និង​ការប្រែប្រួល​របស់​សម្ពាធ​ឈាម​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ត្រូវបាន​គេ​រកឃើញ​ថា បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​រហូតដល់ ៥០​ភាគរយ​ឯណោះ​។ បន្ទាប់​មក​អ្នកស្រាវជ្រាវ​បាន​ត្រឡប់​ទៅ​មើល​ការស្រាវជ្រាវ​មុនៗ​វិញ ហើយ​ក៏​ឃើញ​ថា កាលពីមុន​មាន​ការប្រឈមមុខ​ដូចគ្នា​អញ្ចឹង​ដែរ ប៉ុន្តែ​ច្រើនជាង ៧០​ភាគរយ​ទៅ​ទៀត​។

ខណៈពេល​ដែល​ការសិក្សា​ប្រភេទ​នេះ​មិនទាន់​អះអាងថា ការ​លើស​សម្ពាធ​ឈាម​ធ្វើឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ទេ ប៉ុន្តែ​វា​អាច​ជា​ដំបូន្មាន​ដ៏​ល្អ​មួយក្ន​ងុ​ការបន្ថយ​សម្ពាធ​ឈាម​បើសិនជា​វា​កំពុងតែ​ខ្ពស់​ស្រាប់​ដើម្បី​កុំឲ្យ​ប្រឈម​កាន់តែ​ខ្ពស់នឹង​ជំងឺ​ទឹកនោម​ផ្អែម​ទៀត​។

ជាមួយគ្នានេះដែរ ការកាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម និង​ការកើនឡើង​សម្ពាធ​ឈាម​អាច​ធ្វើបាន​តាម​មធ្យោបាយ​ដូចៗ​គ្នា​ដូចជា​៖
•​    ​រក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ​
•​    ​ហាត់ប្រាណ​ជា​ទៀងទាត់​
•​    ​ឈប់​ជក់បារី​
•​    ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play