ផ្សេងៗ

បើក​បង្ហាញ​​ប្រភេទ​បុរស​ដែល​ ហ៊ិន ចាន់និរ័ត្ន ​នឹង​យក​ធ្វើ​ជា​គូ​អនាគត


 

ដើរ​ក្នុង​វិថី​សិល្បៈ​ជិត​១០​ឆ្នាំ ពិធីការិនី ហ៊ិន ចាន់និរ័ត្ន មាន​មិត្ត​រួម​ជំនាន់​ និង​សិស្ស​ប្អូន​ជា​ច្រើនរក​ឃើញ​​គូជីវិត​ និង​​សម្រេច​​សាង​គ្រួសារ​ជា​ហូរហែ​​ ​តែ​ស្រី​ស្រស់​រូប​នេះ​​បែរ​ជា​នៅ​ទំនេរ​នៅ​ឡើយ។


តារា​ស្រី​វ័យ​២៧​ឆ្នាំ​​ ​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​នាង​មិនទាន់​ច្បាស់​នៅ​ឡើយ​ទេ​​ចំពោះ​រឿង​អនាគត​ ទោះ​បី​ជា​កន្លង​មក​ធ្លាប់​មាន​ដំណឹង​លេច​ឮ​​ថា​នាង​មាន​​ទំនាក់​ទំនង​ស្នេហា​ជា​ច្រើន​​ហូរហែ​ក៏​ដោយ។ សម្រាប់​ពេល​នេះ នាង​មាន​បុរស​តាម​ចោម​រោម​សុំ​ស្នេហ៍​ តែ​នាង​មិន​ទាន់​ត្រូវ​ចិត្ត ហើយ​បើ​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​ច្បាស់​លាស់​ជា​មួយ​​​អ្នក​ណា​ម្នាក់​ហើយ​នោះ​ រូប​នាង​នឹង​ប្រកាស​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ។ ​


ងាក​មក​ប្រភេទ​បុរស​ដែល​ខ្លួន​ស្រមៃ​ចង់​​បាន​ នាង​រៀប​រាប់​ថា នាង​ចូល​ចិត្ត​មនុស្ស​ស្លូត​ ចេះ​យល់​គ្នា ចេះ​យល់​ហេតុ​ផល មិន​ប្រកាន់​ដែល​នាង​ជា​អ្នក​សិល្បៈ និងអាច​មើល​ថែ​គ្រួសារ​នាង​បាន។


សម្រាប់​អាជីព​វិញ​ និរ័ត្ន ​មិន​ប្រកាន់​ថា បុរស​នោះ​ជា​មន្ត្រី​រាជការ អ្នក​ជំនួញ ឬ​ជា​បុគ្គលិក​ឯក​ជន​នោះ​ទេ នាង​នឹង​ទទួល​យក​ទាំង​អស់។ នាង​បន្ត​ថា៖ "ទទួល​យក​ទាំង​អស់​ បើ​គាត់​ស្រឡាញ់​ខ្ញុំ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សិល្បៈ ហើយ​ឲ្យ​តែ​មើល​ទៅ​អត្តចរិត​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន មិន​ខុស​គ្នា​ពេក ខ្ញុំ​អាច​ទទួល​យក​បាន"។ ចំណែក​ឯ​រូប​រាង​ នាង​សុំ​ត្រឹម​មួយ​ល្មម​សមរម្យ ​គឺ​គ្រប់​គ្រាន់​ហើយ៕​


ប្រភព៖sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play