ផ្សេងៗ

កូនង៉ែត​ម៉ិ​ក​ស៊ិ​ក​ទម្ងន់ ២៨ គីឡូក្រាម កំពុង​ធ្វើឱ្យ​វេជ្ជបណ្ឌិត​ទាល់​តម្រិះ​

 
​ដូច​ក្មេង​អាយុ ១០ ខែ​ផ្សេងទៀត​ដែរ កូនង៉ែត ឈ្មោះ ល្វី​ស ម៉ា​នូ​អែល ហ្គ​ន​សា​ឡេស (Luis Manuel Gonzales) អាច​និយាយ និង​ឈោង​ចាប់​អ្វីៗ​នៅ​ជុំវិញខ្លួន​វា​បាន​។ ប៉ុន្តែ​ក្មេង​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង និង​អាចមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​វា​ទៀត ពីព្រោះ​វា​មាន​ទម្ងន់​ដល់​ទៅ ២៨ គីឡូក្រាម​។​

​កូន​នេះ​ប្រហែលជា​ត្រូវការ​ការព្យាបាល​ដែល​ចំណាយ​ប្រាក់​ដ៏​ច្រើន ប៉ុន្តែ​ឪពុក​របស់​ក្មេង​នេះ​រកប្រាក់​ចំណូល​តិចជាង ២០០ ដុល្លារ​ក្នុង​មួយខែ​។ ហើយ​វេជ្ជបណ្ឌិត​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​ហេតុអ្វី​បានជា​កូនង៉ែត​ឈ្មោះ ល្វី​ស នេះ​ធំ​ដល់​ថ្នាក់​នេះ​។​

​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ឈានមុខ​គេ​ក្នុង​ពិភពលោក​ខាង​ទារក​ធាត់​ពី​កំណើត​និង​ជំងឺ​ទឹកនោមផ្អែម​តាំង​កុមារភាព ហើយ ល្វី​ស គឺជា​ឧទាហរណ៍​យ៉ាងច្បាស់​អំពី​បញ្ហា​នេះ​។​

​នៅពេល​កើត ល្វី​សមាន​ទម្ងន់ ៣,៥ គីឡូក្រាម ប្រហែល​នឹង​ទម្ងន់​បងប្រុស​ឈ្មោះ ម៉ា​រី​អូ ដែរ ដែលមាន​អាយុ​ជិត ៣ ឆ្នាំ ប៉ុន្តែ​ឥឡូវនេះ​បងប្រុស​នេះ​ទាប​ជាង​ប្អូនប្រុស​ទៅទៀត​។​

​នៅ​អាយុ​ពីរ​ខែ ល្វី​សមាន​ទម្ងន់ ១០ គីឡូក្រាម​។ ក្នុង​រយៈពេល ៨ ខែ​ទៀត វា​មាន​ទម្ងន់​ដល់​ទៅ ១៨ គីឡូក្រាម​។​

​ម្តាយ​ឈ្មោះ អ៊ី​សា​បែ​ល ប៉ាន់​តូ​ចា អាយុ ២៤ ឆ្នាំ​និយាយ​នៅក្នុង​ផ្ទះ​របស់គាត់​ក្នុង​ទីក្រុង​ថេ​កូ​ម៉ាន់ (Tecoman) ក្នុង​រដ្ឋកា​លី​ម៉ា ជាប់​ឆ្នេរ​ប៉ាស៊ីហ្វិក ថា “​ខ្ញុំ​ស្មានថា កូន​ធាត់​ដោយសារតែ​ខ្ញុំ​មាន​ទឹកដោះ​ល្អ​”​។​

​ឪពុកម្តាយ​របស់​ល្វី​សបាន​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ហើយ​បើក​គណនី​ធនាគារ​សម្រាប់​ឱ្យ​មនុស្ស​ជួយ​បរិច្ចាគ​លុយ​សម្រាប់​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​របស់ ល្វី​ស​៕


ប្រភព៖rasmeinews.com

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play