គ្មាន​ន​រណា​ដែល​ចេះ​ឯង​ដោយ​មិន​ចាំបាច់​រៀន​សូត្រ​នោះ​ទេ ហើយ​ពេញ​មួយ​ជីវិត មនុស្ស​ត្រូវ​រៀន​ជាប់​ជា​និច្ច។"/> វិធីសាស្ត្រ​រៀន​លឿន​ជាង​មុន មិន​ចំណាយ​ពេល​យូរ​តែ​ឆាប់​ចាំ

ផ្សេងៗ

វិធីសាស្ត្រ​រៀន​លឿន​ជាង​មុន មិន​ចំណាយ​ពេល​យូរ​តែ​ឆាប់​ចាំ


 
គ្មាន​ន​រណា​ដែល​ចេះ​ឯង​ដោយ​មិន​ចាំបាច់​រៀន​សូត្រ​នោះ​ទេ ហើយ​ពេញ​មួយ​ជីវិត មនុស្ស​ត្រូវ​រៀន​ជាប់​ជា​និច្ច។ បើ​និយាយ​ពី​ការ​រៀន​ចំ​ណេះ​ជំ​នា​ញ​ណាមួយ​វិ​ញ មនុស្ស​ភាគច្រើន​តែង​ប្រទះ​បញ្ហា​លំបាក​ ពិសេស​គឺ​ការ​រៀ​ន​ត្រូវ​ចំ​ណាយ​ពេល​យូរ​។ ពិត​ណាស់ ការ​រៀន​សូត្រ​មិន​អាច​បង្ខំ​នោះ​ទេ តែ​មាន​វិធី​ជួយ​កាត់បន្ថយ​ពេល​រៀន ហើយ​ឆាប់​ចេះ​ចាំ។ ​

​១. ដឹង​ពី​អ្វី​ដែល​ខ្លួន​ចង់បាន​ក្នុង​ជីវិត​៖ មុន​ពេល​អ្នក​អាច​រៀន​សូត្រ​ឱ្យ​ក្លាយ​ជា​អ្នក​ជំ​នា​ញ​ខាង​អ្វីមួយ​បាន អ្នក​ត្រូវ​ដឹង​ពី​គោលដៅ​ឬ​ក្ដី​សុបិន​អ្នក​ថា​តើ​វា​មាន​លក្ខណៈ​ដូចម្ដេច​។ បើ​អ្នក​មិន​ដឹង​អ្វី​ទាំង​នេះ​ទេ អ្នក​នឹង​មិន​ប្ដេជ្ញា​ចិត្ត​រៀន​យ៉ាង​ពិតប្រាកដ​ទេ​។ ការ​រៀន​ឱ្យចេះ​ច្បាស់​ទាមទារ​ការ​ផ្ដោត​ស្មារតី និង​ហេតុផល​ជាក់ច្បាស់​ក្នុងការ​រៀនសូត្រ ដើម្បី​ពត់​ខ្លួន​អាច​បន្ដ​រៀ​ន​សូត្រ​យ៉ាង​ស៊ី​ជ​ម្រៅ​។​ ​


​២. ចៀស​វាង​ការ​ចាប់ផ្ដើម​រៀ​ន​ដោយ​គ្មាន​គំ​រូ​ឬ​លំ​នាំ​៖​ ដើម្បី​មិន​ឱ្យ​ខាត​ពេល​ច្រើន​ក្នុង​ការចាប់ផ្ដើម​រៀនចំ​ណេះ​ថ្មី សូម​ស្វះស្វែង​រកគំ​រូ ឧទាហរណ៍ ការណែនាំ និង​ការ​ប​ង្រៀន​តាម​លំ​ដាប់​លំ​ដោយ​។

​​៣. អនុវត្ដ​៖​ ដើម្បី​ឱ្យ​ប្រសប់​ក្នុង​ជំនាញ​ណាមួយ ចាំបាច់​បំផុ​តត្រូវ​មាន​អនុវ​ត្ដ​ជាប្រចាំ ពោលគឺ​ចំពោះ​អ្វីដែល​អ្នក​ពិតជា​ចង់​រៀ​ន​ឱ្យ​ស្ទាត់​ជំ​នា​ញ អ្នក​ត្រូវបង្កើត​ពេល​អនុវត្ដ​រាល់ថ្ងៃ​។​

​​៤. សុំ​មតិយោបល់​៖​ នៅពេល​អ្នក​ចាប់ផ្ដើម​រៀន​អ្វីមួយ​ថ្មី ចូរ​សុំ​សេចក្ដីណែនាំ ឬ​យោបល់​ពី​អ្នក​ខាងក្រៅ​អំពី​ការរៀ​ន​របស់​អ្នក ដូច្នេះ​អ្នក​អាច​កែ​លម្អ​កំ​ហុ​ស​ឆ្គ​ង ឬ​វិធីសាស្ដ្រ​រៀនសូត្រ​មួយ​ចំ​នួន​ឱ្យ​ប្រសើរ​។ សូម​កុំ​ស្ដាប់​អ្នក​ដែល​ស្អប់ ប៉ុន្ដែ​កុំភ្លេចថា​ពេល​ខ្លះ​មតិ​ពួកគេ​អាច​ជា​មតិ​ដ៏​មានតម្លៃ បើ​ទោះជា​អ្នកមិន​ចូល​ចិ​ត្ដ​របៀប​ដែល​ពួកគេ​បញ្ចេញ​មតិ​ក៏ដោយ។​


​​៥. មាន​ថ្ងៃ​កំណត់​ច្បាស់លាស់​៖​ គ្មាន​ពេល​កំណត់​ច្បាស់លាស់ អ្នក​អាច​បែក​អារម្មណ៍​ទៅ​ធ្វើ​អ្វី​ផ្សេង​។ តើ​នៅ​ពេលណា​ដែល​អ្នក​ចាំបាច់​រៀន​វា​? ហើយ​បើ​អ្នក​មិន​រៀន​វា តើ​មាន​អ្វី​កើតឡើង​? នៅពេល​អ្នក​ដឹងថា​ខ្លួន​ចាំបាច់​ត្រូវតែ​រៀន​វា​តាម​ពេល​កំ​ណ​ត់ នោះ​អ្នកអាច​បញ្ចៀស​ការ​ព​ន្យា​រ​ពេល​ឬ​ការ​ចំ​ណាយ​ពេល​ឥតប្រយោជន៍៕


ប្រភព៖sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play