ផ្សេងៗ

បុរស​ម្នាក់​ទិញ​iPhone X ថ្មី​២៥​គ្រឿង​តម្រៀប​ជា​បេះដូង​ដើម្បី​សុំ​មិត្តស្រី​រៀបការ​

 


​កាលពីពេល​ថ្មីៗ​នេះ​អ្នក​រចនា​វីដេអូ​ហ្គេម​វ័យក្មេង​ម្នាក់​ឈ្មោះ​ឈិន​មីង (Chen Ming) មកពី​ទីក្រុង​ស៊ឹ​ន​ជិន (Shenzhen)​ខេត្ត​គ័ង​តុង (Guangdong) ប្រទេស​ចិន​បានធ្វើឱ្យ​អ្នកគាំទ្រ​ផលិតផល​ទូរស័ព្ទ​iPhone ទូទាំង​ពិភពលោក​ច្រណែន​គ្រប់គ្នា បន្ទាប់ពី​គាត់​ទិញ​iPhone X ថ្មី​សន្លាង​២៥​គ្រឿង​តម្រៀប​ធ្វើ​បេះដូង ដើម្បី​សុំ​មិត្តស្រី​របស់គាត់​រៀបការ​។​
​ ​
​បុរស​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​កុម្ម៉ង់​ទិញ​iPhone X ថ្មី​សន្លាង​២៥​គ្រឿង​ជាមុន​ហើយ​កាលពី​ថ្ងៃទី​០៣​ខែវិច្ឆិកា ជា​ពេលដែល​ម៉ូ​ដែល​ចុងក្រោយ​របស់​ក្រុមហ៊ុន​Apple នេះ​ចេញលក់​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​ចិន​គាត់​បាន​យក វា​រៀប​ជា​បេះដូង​លើ​ផ្កា​កុលាប​ក្រហម​ដោយមាន​ចិញ្ចៀន​ភ្ជាប់ពាក្យ​នៅ​ចំ​កណ្តាល​។​

​ដើម្បី​កុំឱ្យ​មិត្តស្រី​របស់គាត់​សង្ស័យ​លោក​ឈិន​មីង​បាន​ពឹងពាក់​ឱ្យ​មិត្តភក្តិ​ជួយ​នាំ​មិត្តស្រី​របស់ខ្លួន​ឈ្មោះ​លី (Lee) អាយុ​២៥​ឆ្នាំ​ទៅកាន់​កន្លែង​ដែល​ខ្លួន​បានរៀបចំ​ទុក​រួចជាស្រេច​។ នៅពេល​ទៅដល់​កន្លែង​នោះ​មិត្តស្រី​របស់គាត់​រំភើប ឡើង​ស្រក់​ទឹកភ្នែក​ហើយ​នាង​បាន​យល់ព្រម​គួរឱ្យ​អបអរសាទរ​៕


ប្រភព៖rasmeinews.com

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play