ផ្សេងៗ

បុរស​ម្នាក់​សម្រេច​ចិត្ត​កែ​ភេទ​ចូល​រោង​ការ ទទួល​បាន​បណ្ណាការ​​ជាង ៣​ម៉ឺន​ដុល្លារ

 

បុរស​ជនជាតិ​ថៃ​ម្នាក់ បាន​សម្រេច​ចិត្ត​វះ​កាត់​កែ​ភេទ​ជា​នារី​ពេញ​លក្ខណៈ ដើម្បី​រៀបការ​ជាមួយ​គូស្នេហ៍​ដែល​មាន​វ័យ​ត្រឹម ២៣​ឆ្នាំ​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​អញ្ជើញ​ភ្ញៀវ​ដល់​ទៅ ១៥០​តុ។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍ គឺ​កូន​ក្រមុំ​កែ​ភេទ​នេះ ទទួល​បាន​បណ្ណាការ​ជាង ៣​ម៉ឺន​​ដុល្លារ។


កូន​ក្រមុំ​ក្នុង​អាពាហ៍ពិពាហ៍​ដ៏​កក្រើក​នេះ ឈ្មោះ Monchai Saengtongsuk អាយុ ៣៥​ឆ្នាំ ទើប​កែ​ភេទ​រួច។ ចំណែក​កូន​កំលោះ ឈ្មោះ Anurak Inno អាយុ​ទើប ២៣​ឆ្នាំ​ប៉ុណ្ណោះ។ អ្នក​ទាំង​២ បាន​ចាប់​ផ្ដើម​ទំនាក់​ទំនង​ស្នេហា​អស់ រយៈ​ពេល ៥​ឆ្នាំ​មក​ហើយ ទើប​សម្រេច​ចិត្ត​ចាប់​ដៃ​គ្នា​កសាង​គ្រួសារ បំពេញ​មុខ​មេ​បា​តាម​ប្រពៃណី។

ដើម្បី​ផ្ដល់​កិត្តិយស​ដល់​កូន​ក្រមុំ លោក Anurak Inno បាន​ផ្ដល់​បណ្ណាការ​​គិត​ជា​ប្រាក់​ប្រហែល ១​លាន​បាត(ប្រមាណ ៣០២០០​ដុល្លារ)។ ក្នុង​បណ្ណាការ​នោះ​មាន លុយ​សុទ្ធ ៣០​ម៉ឺន​បាត(ប្រហែល ៩០៦៩​ដុល្លារ) ខ្សែ​ក​មាស ខ្សែ​ដៃ និង​ចិញ្ចៀន ២​វង់។ តាម​ប្រភព​ព័ត៌មាន​ថៃ បាន​ឲ្យ​ដឹង​ថា អាពាហ៍ពិពាហ៍​នេះ អញ្ជើញ​ភ្ញៀវ​កិត្តិយស ១៥០​តុ ឬ​ជាង ១​ពាន់​នាក់។

Monchai បាន​និយាយ​ថា នាង​បាន​ជួប​ជាមួយ​គូស្នេហ៍ Anurak នៅ​ពេល​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្រុមហ៊ុន​មួយ។ កូន​ក្រមុំ​រូប​នេះ បាន​និយាយ​ថា Anurak យល់​ចិត្ត​នាង​ណាស់ ហើយ​នាង​សប្បាយ​ចិត្ត​ពេល​​ធ្វើ​ការ​ជាមួយ​គ្នា។ ដើម្បី​បង្ហាញ​ថា​ ស្នេហ៍​ពិត​គ្មាន​ឧបសគ្គ នាង Monchai បាន​សម្រេច​ចិត្ត​វះ​កាត់​កែ​ភេទ​កាល​ពី​ឆ្នាំ​មុន និង​រៀប​ការ​ជាមួយ​គូ​ស្នេហ៍​តែ​ម្ដង បើ​ទោះ​វា​ជា​រឿង​មិន​ស្រប​ច្បាប់​ក្ដី៕ ​


ប្រភព៖sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី15  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play