សិច

គន្លឹះ​រួមភេទ​ដែល​ផ្តល់​អត្ថន័យ​យ៉ាង​អស្ចារ្យ​ដល់​ជីវិត​

​បើសិន​ជា​អ្នក​ចង់​បង្កើត​ជីវិត​ផ្លូវភេទ​កាន់តែ​ល្អ​បំផុត​នោះ យក​ល្អ​គួរតែ​ចាប់ផ្តើម​ពី​ចំណុច​ដែល​ត្រឹមត្រូវ​ទៅ​សិន​។ ការនិយាយ​គ្នា និង​ស្តាប់​គ្នា​ទៅវិញទៅមក​អំពី​អារម្មណ៍ និង​ការចង់បាន​របស់​គ្នា​អាច​ធ្វើឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​មាន​ភាពស្និទ្ធស្នាល​គ្នា និង​រីករាយ​ជីវិត​ផ្លូវភេទ​កាន់តែ​សប្បាយ​ជាង​មុន​ថែម​ទៀត​។

​យក​ល្អ​គួរតែ​សាកល្បង​នូវ​រឿង​ថ្មីៗ​ដូចខាងក្រោម​នេះ​ផង​៖

បង្កើត​នូវ​ការរំពឹង​ទុក​នៅ​ថ្ងៃក្រោយ​
ចូរ​យល់ព្រម​នូវ​ពេលវេលា​ណាមួយ ដោយ​អាច​និយាយថា មួយ​សប្តាហ៍ ឬ​អ្វី​ក៏ដោយ​ឲ្យតែ​អាចធ្វើ​បាន នៅពេល​ដែល​អ្នក​មិន​អាច​ឈាន​ដល់​ចំណុចកំពូល ឬ​រួម​ភេទ​ដោយ​ការ​ស៊ូ​ក​បញ្ចូល​លិង្គ​បាន​។ ដំបូង​ឡើយ ចូរ​អនុញ្ញាតិ​ត្រឹមតែ​ការ​ថើប និង​អោប​គ្នា​សិទ្ធ​បាន​ហើយ​។ បន្ទាប់​មក​អ្នក​ក៏​អាច​ឈាន​ទៅ​ជំ​ហ៊ាន​បន្ទាប់​បន្តិច​ម្តងៗ​ដោយ​ការ​ស្ទាប់ និង​ត្រដុស​គ្នា​ទៅវិញទៅមក​ដូចជា ការជួយ​ខ្លួនឯង ការប្រើ​មាត់​រួមផេទ ឬ​អ្វី​ក៏ដោយ​ដែល​អ្នក​អាច​ធ្វើបាន តែ​កុំ​ឲ្យ​ឈាន​ដល់​ចំណុច​កំពូល​។

នៅ​ចុងបញ្ចប់​នៃ​ការ​រងចាំ ចូរ​អនុញ្ញាតិ​ឲ្យ​ខ្លួន​ឯង​រីករាយ​នឹង​ការឈាន​ដល់​ចំណុចកំពូល​តាមរយៈ​ការ​រួមភេទ​ណា​ដែល​អ្នក​ចូលចិត្ត​ទៅ​។ ពេល​ណោះ​វា​នឹង​ជួយ​ឲ្យ​អញ​ន​កមាន​អារម្មណ៍ល្អ​កាន់តែ​ខ្លាំង​នៅពេល​រួមភេទ​ជាមួយ​គ្នា​។

ម៉ាស្សា​
ការ​ម៉ាស្សា​អាច​ជួយ​ឲ្យមាន​អារម្មណ៍​ចង់​រួមភេទ​ខ្លាំង​។ ជា​ផ្នែក​មួយ​នៃ​ការ​បរ​បោស​អង្អែល​មុន​ពេល​រួមភេទ វា​គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការចាប់ផ្តើម​អ្វីៗ​ដែល​យឺត និង​បន្ធូរ​អារម្មណ៍​តាមរយៈ​សម្រើប​លើ​ស្បែក​។ ប៉ុន្តែ​ការ​ម៉ាស្សា​ធម្មតាៗ​ដែល​មិនឲ្យ​មាន​ការរួមភេ​ទ​ក៏​អាច​ផ្តល់​ភាព​អស្ចារ្យ​ដល់​ជីវិត​ផ្លូវភេទ​បានដែរ ជាពិសេស​វា​នឹង​ផ្តល់​ភាព​សុខ​ស្រួល​ខាង​ផ្លូវកាយ បន្ថយ​ស្ត្រេ​ស​និង​បង្កើន​ភាពស្និទ្ធស្នាល​គ្នា​ថែម​ទៀត​។

បើសិន​ជា​អ្នក​មិន​ចង់​ម៉ាស្សា​ដើម្បី​ឈានទៅរក​ការរួម​ភេ​ទេ ចូរ​ពិភាក្សាគ្នា​ជាមួយ​ដៃគូ​សិន​ដើម្បី​ចៀសវាង​ការយល់ច្រឡំ​។

ការ​ខ្សឹប​
មិន​ខ្វល់​ថា​វា​ជា​សម្តី​ផ្អែម ឬ​ចង់​រួមភេទ​ទេ ការ​ខ្សឹបប្រាប់​គ្នា​នូវ​រឿង​ជាច្រើន​ទៅ​វិញ​ទៅ​ម​អាច​បន្ថែម​នូវ​ភាព​ព្រឺ​សម្បុ​ល​បាន​។ វា​មិនគួរណា​ធ្វើ​ក្នុង​ពេល​បរ​បោស​អង្អែល ឬ​រួម​ភេទ​ឡើយ​។ ការ​បរ​បោស​អង្អែល​មុនពេល​រួម​ភេទ​អាច​ចាប់ផ្តើម​នៅ​ពេល​ថ្ងៃ​ជាមួយនឹង​ការផ្ញើរ​សា ឬ​និយាយ​ទូរស័ព្ទ​ប្រកបដោយ​ភាព​សិច​ស៊ី​បាន​។​

ការសម្រេច​កាម​
ការសម្រេច​កាម ដោយ​ខ្លួនឯង ឬ​ជាមួយ​ដៃគូ អាចជា​រឿង​ល្អ​បន្ថែមទៀត​សម្រាប់​ជីវិត​ផ្លូវភេទ​។ ចូរ​ស្វែងយល់​អំពី​រាងកាយ​ខ្លួនឯង និង​ការឆ្លើយតប​ខាង​ផ្លូវភេទ មានន័យ​ថា អ្នក​អាច​ចែករំលែក​ចំណេះដឹង​មួយ​នៃ​ជាមួយ​ដៃគូ​បាន​។ ការសម្រេច​កាម​ឲ្យដៃ​គូ​អាចជួយ​អ្នកសិក្សា​កាន់តែ​ច្បាស់​ថា​អ្វី​ទៅ​ទើប​ធ្វើឲ្យ​គេ​មាន​អារម្មណ៍​។

ចែករំលែក​ការស្រមើស្រមៃ និង​ការចង់បាន​
មនុស្ស​គ្រប់គ្នា​តែង​មាន​ការស្រមើស្រមៃ និង​ការចង់បាន​ពិសេសៗ​នៅពេល​និយាយ​ដល់​ការ​រួមភេទ​។ ចាប់តាំងពី​ស្លឹកត្រចៀក​រហូត​ដល់​កៃ​ជើង ឬ សរសៃសក់​ដល់​ត្រគាក ដូច្នេះ​ចូរ​កុំ​ខ្លាច​នឹង​និយាយប្រាប់​គ្នា​អំពី​រឿង​ទាំងនេះ​អី​។ បើសិន​ជា​អ្នក និង​ដៃគូ​ដឹង​អំពី​របៀប​ធ្វើឲ្យ​ខ្លួនឯង​មាន​អារម្មណ៍​ហើយ អ្នកនឹង​រីករាយ​ជីវិត​ផ្លូវភេទ​កាន់តែ​ល្អ​ជាង​មុន​ថែម​មួយកម្រិត​ទៀត​។

រក្សា​អនាម័យ​
ចំ​ណុង​នេះ​ខ្ញុំ​និង​និយាយ​អំពី​អនាម័យ​ទូទៅ​របស់​ង្ន​ក​។ អ្នក​មិន​ចាំបាច់​រក្សា​ខ្លួនឯង​ឲ្យ​ស្អាតពេក​ទេ គ្រាន់តែ​មាន​ញើស​តិចតួច​លើ​ខ្លួន​ក៏​មិន​អី​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ការគោរព​សម្រាប់​ដៃគូ​វិញ​គឺ ត្រូវ​ងូតទឹក​ឲ្យបាន​រាល់​ថ្ងៃ​ដើម្បី​កុំឲ្យ​មាន​ក្លិន​អាក្រក់​ចេញមក​។​

បន្ធូរ​អារម្មណ៍​
ការ​រួមភេទ​ជាមួយ​ដៃគូ​អាច​ជា​រឿង​មួយ​ដែល​ល្អ​បំផុត និង​ផ្តល់​បទពិសោធន៍​ដ៏​ខ្លាំងក្លា​ដល់​ជីវិត​។ ពេលខ្លះ ការ​រួមភេទ​ដ៏​ល្អ​បំផុត​កើតឡើង​នៅ​ពេល​អ្នក​មិន​បាន​បារម្ភ​អំពី​អ្វី​ដែល​ធ្វើឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​។ ដូច្នេះ​ចូរ​ធ្វើខ្លួន​ឲ្យ​ធូរអារ​ម្មណ៍​ផង​នៅ​ពេល​នៅ​ជាមួយ​ដៃគូ បន្ទាប់មក ការ​រួមភេទ​ដ៏​អស្ចារ្យ​អាច​នឹង​មក​រក​អ្នក​វិញ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី25  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play