ជំងឺមហារីក

​អ្នក​ដែល​មាន​ជំងឺមហារីក​ត្រូវតែ​ហាត់ប្រាណ​ឲ្យបាន​ច្រើន​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់ The Daily Telegraph បានឲ្យដឹងថា គ្រូពេទ្យ និង​គិលានុប្បដ្ឋាយិកា ត្រូវតែ​លុបបំបាត់​ជំនឿ​មិន​ត្រឹមត្រូវ​ថា អ្នក​ជំងឺមហារីក​គួរតែ​សម្រាក​ឲ្យបាន​ច្រើន​ដើម្បី​ឆាប់​ជា​។ រឿង​នេះ​ចង់​និយាយថា អ្នក​ជំងឺមហារីក​៥​នាក់​មាន​ម្នាក់​ដែល​ទទួលបាន​ការព្យាបាល ត្រូវបាន​គេ​ប្រាប់ថា ឲ្យធ្វើ​លំ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​ទើប​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ពួកគេ​។

The Telegraph និយាយថា Macmillan Cancer Support បាន​រកឃើញថា មាន​តែ​អ្នក​ជំងឺមហារីក​ត្រឹម​មួយ​ភាគ​ប្រាំ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​ប្រាប់​ឲ្យ​ព្យាបាល ហើយ​ឲ្យ​ហាត់ប្រាណ​។ អត្ថប្រយោជន៍​នៃ​ការ​ហាត់ប្រាណ​នេះ​នឹង​ពង្រឹង​ដល់​មុខងារ​របស់​រាងកាយ និង​ភាព​សុខ​សប្បាយ​ខាង​ផ្លូវចិត្ត​។

តាម​ការស្រាវជ្រាវ​របស់ Macmillan បាន​រកឃើញថា អ្នក​ដែល​ហាត់ប្រាណ​ទៀងទាត់​៖
•​    ​ប្រហែល ៤០​ភាគរយ​អាច​បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​សុដន់​កុំ​ឲ្យ​ត្រឡប់​មក​វិញ​ទៀត​
•​    ​ប្រហែល ៥០​ភាគរយ​អាច​បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​ពោះវៀនធំ​កុំ​ឲ្យ​ត្រឡប់​មក​វិញ​ទៀត ឬ​ស្លាប់​ដោយសារ​តែ​មហារីក​ពោះវៀន​ធំ​
•​    ​ប្រហែល ៣០​ភាគរយ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការស្លាប់​ដោយសារ​មហារីក​ក្រពេញប្រូ​ស្តាត​។

ចំពោះ​ការ​ហាត់ប្រាណ​ដ៏​ល្អ​នោះ​មានដូចជា ការ​ហែល​ទឹក ឬ​ការ​ដើរ​លឿនៗ ព្រមទាំង​ចៀសវាង​ការ​ហាត់ប្រាណ​ណា​ដែល​ត្រូវ​ការប្រើ​កម្លាំង​ខ្លាំង​។​

បើសិន​ជា​អ្នក​ត្រូវបាន​គេ​រកឃើញ​ថា​មាន​ជំងឺ​មហារីក​ហើយ អ្នក​ប្រហែលជា​ត្រូវបាន​គេ​ណែនាំ​ឲ្យទៅ​ពិគ្រោះ​ជំងឺ​ជា​មួយ​អ្នកជំនាញ​ខាង​ជំងឺមហារីក​ដើម្បី​ផ្តល់​ដំបូន្មាន​អ្នក​បន្ថែមទៀត ជាពិសេស​លំ​ហាត់ប្រាណ​ណា​ដែល​ស័ក្តិសម​នឹង​អ្នក​បំផុត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី25  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play