ជំងឺបេះដូង

ថ្នាំ Ibuprofen មាន​ជាប់ទាក់ទង​នឹង​ជំងឺ​គាំងបេះដូង​

​យោងទៅតាម​សេចក្តីរាយការន៍​របស់ Daily Mail បានឲ្យដឹងថា ការ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ត្រឹមតែ​មួយ​សប្តាហ៍​អាច​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​បាន​។ រឿង​នេះ​បានមកពី​ការវិភាគ​ថ្មី​មួយ​ដែល​បាន​រកឃើញ​ទំនាក់ទំនង​រវាង​ថ្នាំ​បំបាត់​ការឈឺចាប់​ប្រភេទ Ibuprofen និង​ការ​ប្រឈម​ជំងឺ​គាំងបេះដូង​។

​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ទិន្នន័យ​ថា​ពី​មនុស្ស​ចំនួន ៤៤៦៧៦៣​នាក់ ហើយ​បាន​រកឃើញ​អំណះអំណាង​មួយចំនួន​ដែល​ថ្នាំ​ប្រភេទ Non-steroidal Anti-inflammatory drugs (NSAIDs) ធ្វើឲ្យ​ប្រឈមខ្ពស់​នឹង​ជំងឺ​គាំងបេះដូង ហើយ​ការ​ប្រឈម​នេះ​គឺ​កើតឡើង​ក្នុង​រយៈពេល​ប្រើប្រាស់​មួយ​សប្តាហ៍​ដំបូង​តែម្តង​។ ការសិក្សា​បាន​រកឃើញថា ការ​ប្រឈម​នេះ​នឹង​ខ្ពស់​បំផុត​កាលណា​ប្រើ​ក្នុង​កម្រិត​មួយ​កាន់តែ​ខ្ពស់​។

ខណៈពេល​ដែល​ការសិក្សា​នេះ​ប្រាប់​យើង​តែ​របៀប​ដែល​អ្នក​លេបថ្នាំ NSAIDs នឹង​កើតមាន​ជំងឺ​គាំងបេះដូង និង​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មិន​បាន​ប្រាប់​ប្រា​ស់វា​កាលពីមុន តែ​វា​មិន​បាន​បង្ហាញ​នូវ​សេចក្តីបញ្ជាក់​អ្វី​ទៅ​លើ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ចំពោះ​ក្រុម​ថ្នាំ​នេះ​នៅឡើយ​ទេ​។ ហើយ​ការប្រឈមមុខ​នេះ​ក៏​មាន​ការប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ផង​ដែរ​។

វា​ក៏​មិន​អាច​ផ្តល់​នូវ​អំណះអំណាង​ថា NSAIDs គឺជា​មូលហេតុ​ផ្ទាល់​មួយ​នៃ​ជំងឺ​គាំងបេះដូង​ដែរ ដោយសារ​តែ​គេ​មិន​បាន​រាប់បញ្ចូល​កត្តា​ដែល​មាន​ឥទ្ធិពល​ដូចជា ការជក់បារី​ជាដើម​។ ដូច្នេះ​នៅ​ពេល​អ្នក​ត្រូវ​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ប្រភេទ NSAIDs និង​បារម្ភ​អំពី​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play