ជំងឺលើសឈាម

​ការប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ពីរ​បី​ចូលគ្នា​មាន​ប្រសិទ្ធភាព​ល្អ​ជាង​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន BBC News បានឲ្យដឹងថា ការ​ដែល​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ពីរ​ឬ​បី​ចូលគ្នា​មាន​ប្រសិទ្ធភាព​ល្អ​ជាង​ថ្នាំ​តែមួយ​មុខ​។

​ការសិក្សា​មួយ​នេះ​បាន​រកឃើញ ការចាប់ផ្តើម​ព្យាបាល​អ្នកជំងឺ​ជាមួយ​នឹង​ការប្រើ​ថ្នាំ​លើស​សម្ពាធ​ឈាម​ចូលគ្នា​ឃើញថា មាន​ប្រសិទ្ធភាព​លឿន​ជាង និង​បញ្ចុះ​សម្ពាធ​ឈាម​ល្អ​ជាង​ថ្នាំ​តែមួ​យ​មុខ ហើយ​គ្មាន​ផល​រំខាន​អ្វី​ច្រើន​ទៀត​។ ថ្នាំ​ប្រភេទ Amlodipine និង Aliskiren មាន​ប្រសិទ្ធភាព​បញ្ចុះ​សម្ពាធ​ឈាម​តាម​របៀប​ខុសៗ​គ្នា​។

ថ្មីៗ​នេះ គ្រូពេទ្យ​ចាប់ផ្តើម​ព្យាបាល​អ្នកជំងឺ​ដែល​លើស​សម្ពាធ​ឈាម​ជាមួយ​តែ​ថ្នាំ​មួយ​មុខ និង​ប្រហែល​ជា​បន្ថែម​មួយ​មុខ​ផ្សេងទៀត​នៅ​ថ្ងៃក្រោយ​បើសិនជា​ចាំបាច់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​ថ្វី​បើ​ការសិក្សា​នេះ​មើលទៅ​គឺជា​រឿង​សំខាន់​ក្នុង​ការចាប់ផ្តើម​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​ដោយ​ប្រើ​ថ្នាំ​ពីរ​មុខ​ចូលគ្នា​ក៏ដោយ តែ​ថ្នាំ​ទាំងនោះ​គួរតែ​មាន​ប្រសិទ្ធភាព​ផ្សេងៗ​គ្នា​ដែរ​។

សម្រាប់​អ្នក​ដែល​កំពុង​តែ​បារម្ភ​អំពី​សម្ពាធ​ឈាម​របស់​ខ្លួន ឬ​ការព្យាបាល​នោះ គួរតែ​ពិភាក្សា​រឿង​នេះ​ជាមួយ​គ្រូពេទ្យ​ឲ្យបាន​ច្បាស់​ផង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី28  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play