ជំងឺបេះដូង

ការ​ធ្វើតេស្ត​ឈាម​ប្រហែលជា​អាច​ទាយ​ទុក​លើ​ការ​ប្រឈម​នឹង​ជំងឺ​បេះ​ដូង​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា តេស្ត​ឈាម​ធម្មតាៗ​ក៏​អាច​រកឃើញ​ការ​ខ្សោយ​របស់​បេះដូង​រយៈពេល​ច្រើន​ឆ្នាំ​បាន​ដែរ​។ តេស្ត​នេះ​អាច​សម្គាល់​ដឹង​អំពី​បញ្ហា​មុនពេល​ចេញ​រោគសញ្ញា​ទៀតផង ដូច្នេះ​គ្រូពេទ្យ​នឹង​អាច​មាន​ពេល​ផ្តល់​ដំបូន្មាន​ដល់​អ្នកជំងឺ​ដើម្បី​ផ្លាស់ប្តូរ​របៀប​រស់នៅ​ទាន់ពេលវេលា​។

​ដំណឹង​នេះ​បានមក​ពី​ការសិក្សា​ថ្មី​មួយ​ដែល​បាន​រកឃើញថា កម្រិត​ប្រូតេអ៊ីន​ម្យ៉ាង​ក្នុង​ឈាម​ឈ្មោះថា Cardiac Troponin T (cTnT) អាច​ជួយ​ឲ្យ​យើង​អាច​ទាយ​ទុក​អំពី​ការ​ប្រឈម​នឹង​ការ​ខ្សោយបេះដូង និង​ការស្លាប់​ដោយសារ​តែ​ជំងឺ​បេះដូង​សរសៃឈាម​លើ​មនុស្ស​ចាស់​បាន​។

កម្រិត​នៃ cTnT ក្នុងពេល​ធ្វើតេស្ត​ត្រូវបាន​គេ​ប្រើ​ដើម្បី​សម្គាល់​លើ​អ្នកជំងឺ​ដែល​សង្ស័យ​ថា​មាន​ជំងឺ​គាំង​បេះ​ដុង ឬ​ការខូចខាត​ផ្សេងៗ​ទៀត​លើ​បេះដូង ប៉ុន្តែ​ក្នុង​ការសិក្សា​នេះ អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​តេស្ត​ថ្មី​ដែល​អាច​រកឃើញ​ខ្ពស់ ជាពិសេស cTnT នេះ​លើ​អ្នក​ដែល​ចូលរួម​សិក្សា​បាន​រហូតដល់​ពីរភាគបី​ឯណោះ​។

ទោះបីជា​ការរកឃើញ​កម្រិត cTnT នេះ​មាន​ជាប់​ទាក់ទង​នឹង​ការ​ខ្សោយបេះដូង និង​ការស្លាប់ ដែល​ជា​រឿង​មួយ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ក៏ដោយ តែ​វា​នៅតែ​មិន​អាច​ជួយ​ពង្រឹង​ដល់​លទ្ធភាព​ក្នុង​ការ​ទាយ​ទុក​ទៅលើ​បញ្ហា​ទាំងនេះ​នៅពេល​ប្រើ​ផ្សំគ្នា​នឹង​កត្តា​ប្រឈម​មុខ​ផ្សេងៗ​ទៀត​លើ​អ្នកជំងឺ​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី29  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play