ជំងឺបេះដូង

ញ៉ាំ​ទឹកដោះ​គោ​អាច​ការពារ​មិន​ឲ្យ​កើត​ជំងឺបេះដូង​ឈប់ដើរបាន​

​យោង​ទៅតាម​អ្នកស្រាវជ្រាវ​ជាច្រើន​បានឲ្យដឹងថា ការ​ញ៉ាំ​ទឹកដោះគោ​ប្រហែលជា​អាច​បន្ថយ​ការ​ប្រឈម​នឹង​បេះដូង​ឈប់​ដើរ​បាន​។ ពួកគេ​បាន​រកឃើញថា​អ្នក​ដែល​មាន​ជាតិ​កាលស្យូម​ក្នុង​ឈាម​តិច​បំផុត​ទំនងជា​អាច​ធ្វើ​ឲ្យ​បេះ​ដូង​ឈប់​ធ្វើការ​ភ្លាមៗ​។

​អ្នកវិទ្យាសាស្ត្រ​នៅឯ Cedars-Sinai Heart Institute ក្នុង​រដ្ឋ Los Angeles ជឿថា ការធ្វើ​ឲ្យ​កើតឡើង​ជាតិ​កាលស្យូម​ក្នុង​ឈាម​តាមរយៈ​ការ​ញ៉ាំ​ទឹកដោះគោ ឬ​អាហា​រស​ម្រន​ជា​ប្រភេទ​ហ្វ្រូ​មាតអា​ច​ផ្តល់នូវ​ការការពារ​បាន​។

រឿង​នេះ​កើតឡើង​នៅពេល​ដែល​បេះដូង​ស្រាប់តែ​ឈប់​ដើរ ឬ​ច្របាច់​ភ្លាមៗ​តែម្តង ដូច្នេះ​បើ​សិន​ជា​អ្នកជំងឺ​មិន​ត្រូវបាន​ព្យាបាល​ដោយ​ប្រើ​ឧបករណ៍​ឆក់​បេះដូង​ទេ គេ​នឹង​ស្លាប់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។

រឿង​នេះ​គឺ​ធ្ងន់ធ្ងរ​ជា​ជំងឺ​គាំងបេះដូង​ទៅទៀត ដែល​ជំងឺ​គាំងបេះដូង​គ្រាន់តែ​ជា​កំណក​ឈាម​មួយ​ធ្វើ​ឲ្យ​ស្ទះ​ការផ្គត់ផ្គង់​អុកស៊ីសែន​ទៅ​សាច់ដុំ​ណាមួយ​របស់​បេះដូង ប៉ុន្តែ​អ្នកជំងឺ​ច្រើន​តែ​មាន​ជីវិត​រស់នៅ​ដដែល​។

ការសិក្សា​ថ្មី​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​វាស់​ចំនួន​ជាតិ​កាលស្យូម​ក្នុង​ឈាម​ពី​អ្នកជំងឺ​ប្រមាណ ៧១២​នាក់ ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Mayo Clinic Proceedings​។

វេជ្ជបណ្ឌិត Sumeet Chugh អ្នកដឹកនាំ​ការសិក្សា​នេះ និយាយថា ការសិក្សា​របស់​យើង​បាន​រកឃើញថា ចំនួន​ជាតិ​កាលស្យូម​ក្នុង​ឈាម​គឺ​ត្រូវបាន​គេ​រកឃើញ​មាន​ចំនួន​តិច​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​បេះដូង​លែង​ដើរ​ភ្លាមៗ ជាង​អ្នក​ដែល​មាន​ជាតិ​កាលស្យូម​ធម្មតា​។

អ្នកជំងឺ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ជាតិ​កាលស្យូម​តិច​បំផុត​នោះ​គឺ​ក្នុង​ឈាម​ពួកគេ​មាន​ជាតិ​កាលស្យូម​តិចជាង ៨,៩៥​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​ឈាម ខណៈពេល​ដែល​ចំនួន​ធម្មតា​គឺ ៨,៥ ទៅ​១០,២​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​ឈាម​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព៖ dailymail.co.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play