ជំងឺបេះដូង

​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ប្រហែល​ជា​ប្រឈម​នឹង​ជំងឺ​បេះ​ដូង​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC បានឲ្យដឹងថា ថ្នាំ​គ្រាប់​ជាតិ​កាលស្យូម​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​បាន​។ រឿង​នេះ​បានមកពី​ការសិក្សា​មួយ​ដែល​រកឃើញ​ថា អ្នក​ដែល​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ទំនងជា​អាច​កើត​ជំងឺ​គាំងបេះដូង​រហូតដល់ ៣០​ភាគរយ​។

​ការស្រាវជ្រាវ​នេះ​គឺជា​ការ​ផ្សំ​ចូល​គ្នា​នៃ​លទ្ធផល​នៃ​ការសិក្សា​លើ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ចំនួន ១១​។ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ចំនួន​នៃ​អ្នក​កើត​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​លើ​អ្នកចូលរួម​ចំនួន ១១៩២១​នាក់ រយៈពេល​ជា​មធ្យម ៤​ឆ្នាំ​។ ជា​សរុប មាន ២៩៦​នាក់​កើត​ជំងឺ​គាំងបេះដូង ដែលមាន ១៦៦​នាក់​គេ​កំពុង​តែ​ប្រើ​ថ្នាំ​ជាតិ​កាលស្យូម និង​ប្រើ​ថ្នាំ Placebo ១៣០​នាក់​។​

ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​ទាំងអស់នេះ​សុទ្ធ​តែ​មិន​បាន​ស្រាវជ្រាវ​ទៅ​លើ​សុខភាព​បេះដូង​សរសៃឈាម​របស់​អ្នកចូលរួម​ទេ ហើយក៏​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​វាយតម្លៃ​ផងដែរ​។ យ៉ាងណាមិញ សម្រាប់​អ្នក​ដែល​កំពុង​តែ​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​តាម​វេជ្ជបញ្ជា​ហើយ យក​ល្អ​គួរតែ​កុំ​ឈប់​ប្រើ​វា​ដោយ​មិន​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​ឲ្យសោះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី05  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play