ជំងឺទូទៅ

ទប់​ដង្ហើម​មិន​ដក​ពេល​ចាក់​ថ្នាំ​អាច ពិតជា​មិន​សូវ​ឈឺចាប់​មែន​ទេ​?

​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Online បានឲ្យដឹងថា តើ​អ្នក​ស្អប់​ការចាក់​ថ្នាំ​មែន​ទេ​? ការ​ទ​ប់​ដង្ហើមិ​នដក​អាចធ្វើឲ្យ​ការឈឺចាប់​ថយ​ចុះ​បាន​ដែ​រ​។ ក្នុង​អ្នកស្រាវជ្រាវ​ជនជាតិ​អេស្ពាញ​មួយក្រុ​មបាន​បានធ្វើកា​រ​ច្របាច់​ក្រចក​របស់​អ្នកស្ម័គ្រចិត្ត​ធ្វើការ​សិក្សា​ចំនួន ៣៨​នាក់ ដើម្បី​ធ្វើឲ្យ​ពួកគេ​មាន​ការឈឺចាប់​។

​សម្រាប់​ការពិសោធន៍​ជា​លើកទីមួយ អ្នក​ទាំងនោះ​ត្រូវបាន​ប្រាប់​ឲ្យ​ទប់​ដកដង្ហើម​មិន​ដក​មុនពេល និង​ក្នុង​ពេល​សង្កត់​ឲ្យ​ឈឺចាប់​។ សម្រាប់​លើក​ទី​ពី​វិញ ពួកគេ​ឲ្យ​ដកដង្ហើម​ធម្មតា​យឺត ខណៈ​ពេល​ធ្វើ​ឲ្យ​ឈឺចាប់​។ សម្រាប់​អ្នក​ដែល​ទប់​ដង្ហើម​មិន​ដក​បាន​ប្រាប់ថា ពួកគេ​មិន​សូវ​ឈឺចាប់​ខ្លាំង​ដូច​អ្នក​ដកដង្ហើម​យឺតៗ​ទេ​។

ទ្រឹស្តី​នៅ​ពីក្រោយ​តិច​និច​ទប់​ដង្ហើម​បែបនេះ​គឺ​វា​នឹង​ទៅ​បង្កើន​សម្ពាធ​ឈាម ដែល​អាច​បន្ថយ​ភាព​ដឹងខ្លួន​ចំពោះ​សរសៃប្រសាទ មានន័យ​ថា វា​ក៏​អាច​បន្ថយ​ការឈឺចាប់​ដែល​ទទួលបាន​គ្រប់​រូបភាព​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ យើង​នៅតែ​មិន​អាច​ដឹង​ច្បាស់​ថា តើ​វា​មាន​ប្រយោជន៍​ក្នុង​ការបន្ថយ​ការឈឺចាប់​គ្រប់យ៉ាង​ដែរ​ឬ​អត់​ឡើយ​។

យ៉ាងណាមិញ យើង​នឹង​មិន​ណែនាំ​ឲ្យ​ផ្លាស់ប្តូរ​របៀប​នៃ​ការដកដង្ហើម​ដើម្បី​បន្ថយ​ការឈឺចាប់​ព្រោះតែ​លទ្ធផល​នៃ​ការសិក្សា​នេះឡើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play