ជំងឺទូទៅ

​ការស្រាវជ្រាវ​ទៅ​លើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​គឺ​មិន​បង្ក​អ្វី​ជា​បញ្ហា​ដែល​ត្រូវ​បារម្ភ​ឡើយ​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី Daily Mail បានឲ្យដឹងថា ការប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ច្រើនពេក និង​ថ្នាំ​ព្យាបាល​ជំងឺ​ផ្តាសាយ​ច្រើនពេក​អាច​សម្លាប់​អ្នក​បាន ខណៈពេល​ដែល​សារព័ត៌មាន BBC និយាយថា អ្នកស្រាវជ្រាវ​បាន​រកឃើញថា ទោះបីជា​ការប្រើ​ថ្នាំ​ប៉ា​រ៉េ​សេ​តា​ម៉ុល​ច្រើន​បន្តិច​ក៏​ដោយ​ក្នុង​មួយ​ថ្ងៃ ក៏​អាច​ធ្វើឲ្យ​លើស​កម្រិត​នៃ​គារ​ប្រើប្រាស់​ដែរ​។

​រឿង​នេះ​បានមកពី​ការវិភាគ​មួយ​ទៅ​លើ​អ្នកប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ច្រើនជាង ៦០០​នាក់ ដែល​តម្រូវឲ្យ​ធ្វើ​ការប្តូរ​ថ្លើមថ្មី​ក្នុងរយៈពេល ១៦​ឆ្នាំ​។ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅ​លើ​របៀប​នៃ​ការប្រើ​ថ្នាំ​ប៉ា​រ៉ា​លើ​អ្នក​ដែល​ត្រូវការ​ការថែទាំង​ថ្លើម​ពិសេស​ក្រោយពី​មាន​គ្រោះថ្នាក់ និង​ការប្រើប្រាស់​លើស​កម្រិត​។

អ្វី​ដែល​សំខាន់​នោះ​គឺថា ការស្រាវជ្រាវ​នេះ​មិន​បាន​បញ្ជាក់​ការពិត​ថា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​គឺជា​ថ្នាំ​បំបាត់​ការឈឺចាប់ ដែល​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ទេ​នៅ​ពេល​ប្រើប្រាស់​បាន​ត្រឹមត្រូវ​។ ការស្រាវជ្រាវ​នេះ​បាន​ផ្តល់​នូវ​ព័ត៌មាន​ដ៏​មាន​តម្លៃ​ទៅលើ​ក្រុម​អ្នកជំងឺ​ពិសេស​នេះ ជា​ពិសេស​ទៀត​នោះ​គឺ​ឥទ្ធិពល​នៃ​ការប្រើប្រាស់​ថ្នាំ​លើស​កម្រិត​តែម្តង​។ យ៉ាងហោចណាស់​ក៏​មាន​អ្នកជំងឺ ៦​នាក់​ក្នុងចំណោម ១០​នាក់​ស្ថិតក្នុង​ក្រុម​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត​រយៈពេល ៣០​ថ្ងៃ​ដែរ ខណៈពេលដែល​៧​នាក់​ក្នុងចំណោម ១០​នាក់​ដែល​មាន​ជីវិត​គឺ​បាន​ប្រើ​ថ្នាំ​នេះ​លើស​កម្រិត​ក្នុង​ពេលវេលា​ណាមួយ​ដែរ​។

ខណៈពេល​ដែល​ការស្រាវជ្រាវ​នេះ​មិន​ទាន់​បញ្ជាក់​អំពី​សុវត្ថិភាព​របស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល វា​នៅតែ​រំលឹង​យើង​ឲ្យ​ចាំ​តាមដាន​នូវ​ការសរសេរ​បកស្រាយ​ក្នុង​ខិតប័ណ្ឌ​ដែល​មាន​ក្នុង​កញ្ចប់​ថ្នាំ​ជានិច្ច​ដែរ ដើម្បី​ឲ្យ​ច្បាស់​ថា មិន​បាន​ប្រើប្រាស់​វា​លើស​កម្រិត​ឡើយ ជាពិសេស​នៅពេល​ប្រើ​ថ្នាំ​ជាច្រើន​មុខ​ចូលគ្នា​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play