ជំងឺទូទៅ

ការ​ស្គេ​ន​ប្រភេទ PET អាច​ពង្រឹង​ដល់​ការកំណត់​រោគវិនិច្ឆ័យ​របួស​ខួរក្បាល​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​មួយ​របស់ The Guardian បានឲ្យដឹងថា ការ​ស្គេ​ន​ប្រភេទ PET អាច​ទាយ​ដឹង​អំពី​ភាព​ខ្លាំងក្លា​នៃ​ការ​ជាសះស្បើយ​ពី​របួស​ខួរក្បាល​បាន​។ អំណះអំណាង​បាន​និយាយថា ឧបករណ៍​សម្រាប់ស្គេ​ន​កម្រិត​កំពូល​មួយ​នេះ​ប្រហែលជា​អាច​រកឃើញ​សញ្ញា​មិន​ច្បាស់លាស់​នៃ​ភាព​ដឹង​ខ្លួន​របស់​អ្នកជំងឺ​ដែលរ​បួស​ខួរក្បាល​ធ្ងន់ធ្ងរ​បាន​។

​ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅ​លើ​របៀប​នៃ​ការ​ផ្តល់​ភាព​សុ​ក្រិត​លើ​តិច​និច​ថត​រូបភាព​វេជ្ជសាស្ត្រ​លើ​ខួរក្បាល​ពិសេសៗ​ពីរ​ប្រភេទ ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ស្ថានភាព​នៃ​ការ​ដឹងខ្លួន និង​ឱកាស​ជាសះស្បើយ​លើ​អ្នកជំងឺ​ខូច​ខួរក្បាល​ធ្ងន់ធ្ងរ​ចំនួន ១២៦​នាក់​។

អ្នក​ដែល​ប្រើប្រាស់​វិធី​ស្គេ​ន Positron Emission Tomography (PET) Scans គឺជា​ការប្រើប្រាស់​វិទ្យុសកម្ម​ដើម្បី​បង្ហាញ​នូវ​សកម្មភាព​ខ្លីៗ​របស់​កោសិកា​ខួរក្បាល ខណៈពេលដែល Functional Magnetic Resonance Imaging (fMRI) អាច​បង្ហាញ​អំពី​លំហូរ​ឈាម​ក្នុង​ខួរក្បាល​ដើម្បី​បញ្ជាក់​អំពី​កន្លែង​ដែលមាន​សកម្មភាព​។ ជា​លទ្ធផល​នៃ​ការ​ស្គេ​ន​ទាំងនេះ​គឺ​គេ​អាច​ប្រើ​វា​ដើម្បី​ផ្តល់​ភាព​សុ​ក្រិត​ដល់​ការវាយតម្លៃ និង​ប៉ាន់ស្មាន​ទៅ​លើ​ការ​ដឹង​ខ្លួន​របស់​អ្នកជំងឺ​ដែល​កំពុងតែ​សន្លប់​បាន​។

ការ​ស្គេ​ន​ប្រភេទ PET អាច​កំណត់​ដឹង​អំពី​អ្នកជំងឺ​ដែល​មាន​ការ​ដឹងខ្លួន​តិចតួច (Minimally Conscious State, MCS) យ៉ាង​ត្រឹមត្រូវ​រហូតដល់ ៩៣​ភាគរយ និង​ផ្តល់​ភាព​សុ​ក្រិត​លើ​ការ​ទាយ​ដឹង​អំពី​ការ​ដឹងខ្លួន​ឡើងវិញ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្រោយ ៧៤​ភាគរយ​ដែរ​។ សម្រាប់​ការ​ស្គេ​ន​បែប fMRI វិញ​មិន​សូវ​ជា​មាន​ភាព​សុ​ក្រិត និង​ត្រឹមត្រូវ​ទេ គឺមាន​តែ ៤៥​ភាគរយ​ប៉ុណ្ណោះ​ចំពោះ MCS និង ការ​ដឹង​ខ្លួន​មាន​តែ ៥៦​ភាគរយ​ទេ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play