ជំងឺបេះដូង

​មើល​ទូរទស្សន៍​ច្រើន​ប្រឈម​នឹង​ជំងឺ​បេះដូង​ខ្លាំង​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន The Sun បានឲ្យដឹងថា ការមើល​ទូរទស្សន៍​រយៈពេល ៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នឹង​ធ្វើឲ្យ​ប្រឈម​ជំងឺ​គាំងបេះដូង​រហូតដល់​ទ្វេ​ដង​ឯណោះ​។ ហេតុផល​នោះ​គឺថា ការ​អង្គុយ​ធម្មតាៗ​រយៈពេល​យុរ​នឹង​ធ្វើឲ្យមាន​បញ្ហា​ច្រើន​ដល់​សរសៃឈាម​បេះដូង​។

​រឿង​នេះ​បានមកពី​ការសិក្សា​ម​យ​យ​ដែល​ធ្វើការ​សង្កេត​លើ​មនុស្ស​ប្រមាណ ៤៥១២​នាក់ ដើម្បី​ប៉ាន់ស្មាន​ទៅលើ​ការមើល​ទូរទស្សន៍​របស់គាត់ និង​សកម្មភាព​រាងកាយ ដើម្បី​ប្រៀបធៀប​ទៅលើ​ទម្លាប់​របស់​ពួកគេ​ជាមួយនឹង​ការ​ប្រឈម​នឹង​ការស្លាប់ ឬ​ជំងឺ​បេះដូង​សរសៃឈាម​ក្នុង​រយៈពេល​បួន​ឆ្នាំក្រោយ​។ អ្នក​ដែល​មើល​ទូរទស្សន៍ និង​វីដេអូ​ហ្គេម​រយៈពេល​ចាប់ពី ៤​ម៉ោង​ឡើងទៅ​ក្នុង​មួយ​ថ្ងៃ​ទំនងជា​ងាយ​នឹង​ស្លាប់ (​ដោយ​មូលហេតុ​គ្រប់​ប្រភេទ​) ៤៨​ភាគរយ និង ១២៥​ភាគរយ ដោយសារ​តែ​បញ្ហា​ទាក់ទង​នឹង​បេះដូង​សរសៃឈាម ជាង​អ្នក​ដែល​មើល​តិចជាង ២​ម៉ោង​។

ការសិក្សា​ដែល​មាន​ការរៀបចំ​ល្អ​មួយ​នេះ​បានឲ្យដឹងថា ការមើល​ទូរទស្សន៍​ច្រើន​ម៉ោង​អាច​នឹង​មាន​ឥទ្ធិពល​គ្រោះថ្នាក់​ចំពោះ​ប្រព័ន្ធ​បេះដូង​សរសៃឈាម បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​ឆាប់​ស្លាប់​។ យ៉ាងណាមិញ ការសិក្សា​នេះ​មាន​ដែន​កំណត់​មួយ​ចំនួន​ដែរ​ដូចជា មិន​បាន​រាប់បញ្ចូល​នូវ​ឥទ្ធិពល​នៃ​របប​អាហារ ឬ​រយៈពេល​នៃ​ការ​អង្គុយ​មុខ​កុំព្យូទ័រ​នៅ​កន្លែងធ្វើការ​។ ដូច្នេះ​វា​គួរតែ​មាន​ការសិក្សា​បែប​ទ្រង់ទ្រាយ​ធំ​ជាង​នេះ និង​មាន​រយៈពេល​យូរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play