ជំងឺទូទៅ

ហេតុអ្វី​បាន​ជា​ការ​ហាត់ប្រាណ​អាច​ជួយ​ដល់​សុខភាព​បេះដូង​បាន​?

​យោងទៅតាម​សេចក្តីរាយការណ៍​ពី The Daily Telegraph បានឲ្យដឹងថា ការ​ហាត់ប្រាណ​មិន​ត្រឹមតែ​អាច​បន្ថយ​ការ​កើត​ជំងឺ​គាំងបេះដូង​ទេ តែ​ថែមទាំង​ការពារ​បេះ​ដុង​ពី​របួស​បាន​ថែមទៀត​ផង​បើសិនជា​បេះដូង​ស្រាប់តែ​ឈប់​ដើរ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការ​ដែល​រក្សា​រាង​បាន​សមសួន​នឹង​ជួយ​បេះដូង​ផលិត និង​រក្សា​សារធាតុ Nitric Oxide ដែល​អាច​អាច​ធ្វើឲ្យ​សរសៃឈាម​ធូ​រ និង​បង្កើន​លំហូរ​ឈាម​។

​ការស្រាវជ្រាវ​នេះ​គឺ​សិក្សា​តែ​លើ​សត្វ​ទេ ដែល​គេ​ពិនិត្យ​ទៅ​លើ​របៀប​នៃ​ការខូចខាត​ដោយសារ​គាំងបេះដូង ហើយ​វា​ក៏​ធ្វើ​លើ​កណ្តុរ​ដែល​បាន​ហាត់ប្រាណ​ឬ​អត់​ដែរ​។ ការស្រាវជ្រាវ​នេះ​បានឲ្យដឹងថា សារធាតុ Nitric Oxide និង​ប្រូតេអ៊ីន​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ប្រហែល​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការការពារ​បេះដូង​។ អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញ​ទៀតថា កម្រិត​នៃ​សារធាតុ​គីមី​មួយ​ពី Nitric Oxide ក្នុង​រាងកាយ​គឺ​ខ្ពស់​លើ​កីឡាអត្តពលកម្ម​ជាង​មនុស្ស​ធម្មតា​។

ទំនាក់ទំនង​រវាង​ការ​ហាត់ប្រាណ និង​បេះដូង​មាន​សុខភាព​ល្អ​ត្រូវបាន​គេ​រកឃើញ​កាល​ពី​ការសិក្សា​មុនៗ​រួចហើយ​។ ការរកឃើញ​ទាំងនេះ​នឹង​ស្ថិត​ក្នុង​សភាព​ធម្មតា​ក្នុង​ការជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​បេះដូង​ទទួលបាន​ពី​ការ​ហាត់ប្រាណ​។ អ្វី​ដែល​សំខាន់​នោះ​គឺថា ការសិក្សា​នេះ​ធ្វើ​តែ​ទៅ​លើ​សត្វ​កណ្តុរ​ទេ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play