យុវ័យ

​អាការៈ និង​សកម្មភាព​ដែល​បញ្ជាក់ថា ទំនាក់ទំនង​អ្នក​នឹង​មាន​ភាព​យូរអង្វែង​

​គូរ​ស្នេហា​មួយគូរៗ​តែងតែ​ប្រាថ្នា​ចង់បាន​ស្នេហា​ដែល​មាន​ភាព​យូរអង្វែង និង​ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​។ មាន​រឿង​សំខាន់​មួយចំនួន​ដែល​ធ្វើឲ្យ​ទំនាក់ទំនង​ស្នេហា​គ្រប់យ៉ាង​អាច​ទទួល​បាន​ភាព​យូរអង្វែង​នេះ​។ មាន​ការសិក្សា​ច្រើនណាស់​បង្ហាញថា គូរ​ស្នេហ៍​ដែល​ណាត់​ជួប​គ្នា​រយៈពេល​បី​ខែ នឹង​អាច​រស់នៅ​ជាមួយ​គ្នា​រយៈពេល​បួន​ឆ្នាំ​។ យ៉ាងណាមិញ បើសិន​ជា​ការរស់នៅរ​បស់​អ្នក​ទាំង​ពីរ​មាន​ការបង្ហាញ​នូវ​អាការៈ និង​សកម្មភាព​ខាងក្រោម​នេះ មានន័យ​ថា​អ្នកនឹង​ទទួលបាន​ស្នេហា​ដែល​មាន​ភាព​យូរអង្វែង​ហើយ​។

រីករាយ​ជាមួយគ្នា​
ភាព​លេងសើច​គ្រាន់តែ​កើតឡើង​ក្នុង​ទំនាក់ទំនង​ស្នេហា​មួយ​នៅ​ពេល​អ្នក​មាន​ផា​សុខភាព​ជាមួយ​ដៃគូ​ខ្លាំង​ប៉ុណ្ណោះ​។ គេ​ក៏​តែងតែ​និយាយថា កាលណា​ស្នេហា​ដែល​មាន​ភាព​រីករាយ ឬ​លេងសើច​ជាមួយ​គ្នា​ច្រើន វា​នឹង​ធ្វើឲ្យ​អ្នក​ទាំង​ពីរ​រស់នៅ​ជាមួយ​គ្នា​កាន់តែ​បានយូរ​។ ដូច្នេះ​មិន​ខ្វល់​ថា​អ្នក​រីករាយ​ជាមួយគ្នា​ចំពោះ​អ្វី​ទេ ទោះបីជា​អ្នក​មិនបាន​ធ្វើ​អ្វី​សោះ​ក៏​ដោយ វា​នៅតែ​ជា​សញ្ញា​ដ៏​ធំ​មួយ​ដែល​បញ្ជាក់ថា នេះ​ជា​ស្នេហា​ដ៏​ល្អឥតខ្ចោះ​ហើយ​។​

គាំទ្រ​គ្នា​ទៅវិញទៅមក​
រាល់​ស្នេហា​ទាំងអស់​តែងតែ​មាន​បញ្ហា និង​ពេលវេលា​ពិបាកៗ​ច្រើន​។ ប៉ុន្តែ​មាន​តែ​មនុស្ស​ដែល​ចូលចិត្ត និង​តែងតែ​ផ្តល់​កម្លាំងចិត្ត និង​គាំទ្រ​គ្នា​ប៉ុណ្ណោះ​ទើប​ធ្វើឲ្យ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​កាន់តែ​ស្និទ្ធស្នាល​ជាប់​រហូត​។ អ្នក​អាច​គាំទ្រ​បាន​រឿង​គ្រប់​យ៉ាង​ទាំង មុខរបរ ការងារ ឬ​បញ្ហា​លុយកាក់​ជាដើម​។

មិត្តភក្តិ​របស់​គូស្នេហ៍​គឺជា​មិត្តភក្តិ​អ្នក​ដែរ​
ការសិក្សា​ថ្មី​បានបង្ហាញ​ថា បើសិនជា​គូរ​ស្នេហ៍​របស់​អ្នកមាន​ផា​សុខភាព​ល្អ​ជាមួយ​មិត្តភក្តិ​អ្នក វា​នឹង​ជួយ​បង្កើន​ទំនាក់ទំនង​កាន់តែខ្លាំង​ជាង​មុន​។ ដៃគូរ​ទាំងសងខាង​គួរតែ​ចំណាយពេល និង​រីករាយ​ជាមួយ​មិត្តភក្តិ​របស់​ដៃគូរ​របស់​ខ្លួន​ឲ្យបាន​ច្រើន​ផង​។

ថើប​គ្នា​ច្រើន​
ការ​ថើប​គឺជា​កត្តា​ដែល​សំខាន់បំផុត​មួយ​សម្រាប់​ទំនាក់ទំនង​ស្នេហា​ដ៏​រ៉ូ​ម៉ែន​ទិច​។ កាលណា​ពេលវេលា​កន្លងផុត​ទៅ​កាន់​តែ​យូរ សារៈសំខាន់​នៃ​ការ​ថើប​នឹង​លូតលាស់​ឡើង​យ៉ាង​គួរឲ្យកត់សម្គាល់​។ ការ​ថើប​តែមួយ​មុខ​អាច​បង្ហាញ​អំពី​អត្ថន័យ​ជាច្រើន​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កាលណា​អ្នក​ថើប​កាន់តែច្រើន ភាព​រីករាយ​ដែល​អ្នក​ទទួលបាន​ពី​ស្នេហា​នេះ​ក៏​កាន់តែ​ច្រើន​ដែរ​។

ធ្វើឲ្យ​សើច​ទៅវិញទៅមក​
នៅ​ពេល​អ្នក​រីករាយ​នឹង​ទំនាក់ទំនង​ស្នេហា​នេះ អ្នក​គួរតែបង្កើត​ជាការ​សើច​ដល់​ទំនាក់ទំនង​នេះ​ផង ព្រោះ​វា​នឹង​ជួយ​បង្កើន​ភាពស្និទ្ធស្នាល ហើយ​ក៏​ធ្វើឲ្យ​ស្នេហា​កាន់តែរីក​រាយជាមួយ​គ្នា​។ ការ​សើច​នឹង​ជួយ​បន្ធូរ​ភាព​តានតឹង បាក់​ទឹកចិត្ត ថប់​អារម្មណ៍ និង​បញ្ហា​ផ្សេងៗ​ទៀត​បាន​។

គោរព​គ្នា​ទៅវិញទៅមក​
សម្រាប់​ទំនាក់ទំនង​ដែល​មាន​ភាព​យូរអង្វែង ដៃគូ​ត្រូវតែ​មាន​ការចេះ​គោរព​គ្នា​ទៅវិញទៅមក ជាពិសេស​ទំនាក់ទំនង​ស្នេហា​តែម្តង​។ ពួកគេ​ត្រូវតែ​ចេះ​ឲ្យ​តម្លៃ​គំនិត​គ្នា ការងារ និង​ការផ្តល់​យោបល់​ជាដើម​។ ដោយ​គ្មាន​ការគោរព​ទេ ទំនាក់ទំនង​ស្នេហា​នឹងរង​ការឈឺចាប់ ព្រមទាំង​ពិបាក​រស់នៅ​ជាមួយ​គ្នា​ណាស់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ love.simplegirl.info

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play