ជំងឺទឹកនោមផ្អែម

ផ្លែ​ឈើ​ដែល​គឺជា​មិត្ត​ដ៏​ល្អ​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​

​ជាមួយគ្នា​នឹង​បន្លែ ផ្លែឈើ​គឺជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​ល្អ​។ ផ្លែឈើ​ផ្ទុក​ទៅ​ដោយ​ប្រភព​វីតាមីន C សំខាន់ៗ​ដែល​អាច​ជួយ​ឲ្យ​កោសិកា​កាន់តែ​មាន​សុខភាព​ល្អ​បាន​។ អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​អាច​ញ៉ាំ​ផ្លែឈើ​បាន​។ ប៉ុន្តែ​មាន​ផ្លែឈើ​ខ្លះ​មាន​ជាតិ​ស្ករ​ទាប ដូច្នេះ​វា​ក៏​នឹង​ជួយ​បង្ការ​កុំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​បាន​ដែរ​។ តើ​ផ្លែឈើ​ទាំងនោះ​មាន​អ្វី​ខ្លះ​ទៅ​?

ផ្លែ​ប៉ោម​
គេ​និយាយថា មួយ​ថ្ងៃ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​នឹង​មិន​មាន​ជំងឺ​ក្នុង​ខ្លួន​ទេ​។ ផ្លែ​ប៉ោម​តូច​មួយ​ផ្លែ​គឺជា​ជម្រើស​ផ្លែឈើ​ដ៏​ល្អឥតខ្ចោះ​បំផុត​មួយ​។ ផ្លែ​ប៉ោម​ក៏​មាន​ជាតិ​សរសៃ និង​ប្រភព​វីតាមីន C ដ៏​ល្អ​ដែរ​។ ចូរ​ញ៉ាំ​ផ្លែ​ប៉ោម​ទាំង​សម្បក​ព្រោះ​វា​ជា​កន្លែង​ដែល​មាន​ជីវជាតិ​បំផុត ជាពិសេស​អង់​ទី​អុកស៊ី​ដង់​តែម្តង​។

ផ្លែ​បឺរ​
ផ្លែ​បឺ​រមាន​ជា​តិខ្លាញ់​ខ្ពស់ ប៉ុន្តែ​ជា​ខ្លាញ់​ល្អ ឬ​ហៅ​ថា Monounsaturated Fat​។ ការសិក្សា​បាន​បញ្ជាក់ថា ផ្លែ​បឺរ​គឺជា​អាហារ​ផ្តល់​សុខភាព​ដល់​បេះដូង ដោយសារ​តែ​វា​ជួយ​ធ្វើ​ឲ្យ​ជា​តិខ្លាញ់​ល្អ​ឡើង​ខ្ពស់​ក្នុង​ឈាម​។

ផ្លែ​បឺរី​
ផ្លែ​បឺរី​មាន​រស់ជាតិ​ឆ្ងាញ់​នៅពេល​ញ៉ាំ​ឆៅ ប៉ុន្តែ​ផ្លែឈើ​ទាំងនេះ​ងាយ​នឹង​ចម្អិត​ដែរ​។ យក​ល្អ​គួរតែ​ញ៉ាំ​វា​ដោយ​ការ​ចម្អិត​ប្រើ​កម្តៅ​តិចៗ​រ​ហុត​ដល់​បែក​ចេញ​ទឹក​របស់​វា​។

ផ្លែ​គី​វី​
វា​ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​សរសៃ ប៉ូ​តា​ស្យូម និង​វីតាមីន C ខ្ពស់​។ គ្រាន់​តែ​ផ្លែ​គី​វី​ធំ​មួយ​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត ១៣​ក្រាម និង ៥៦​កាឡូរី​ទៅហើយ​។ ដូច្នេះ​វា​ពិតជា​ចំណីអាហារ​បន្ថែម​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។

ផ្លែ​ក្រូច​
សារធាតុ Flavanones, flavonols និង Phenolic Acid ដែល​មាន​ក្នុង​ផ្លែក្រូច​គឺមាន​ប្រសិទ្ធភាព​ការពារ​សុខភាព ជាពិសេស​ជំងឺ​ទឹកនោម​ផ្អែម​តែ​ម្តង​។ សម្រាប់​ការរំលាយ​ជាតិ​គ្លុយកូស​វិញ ផ្លែឈើ​ជូរៗ​មិន​ត្រឹមតែ​ជួយ​បន្ថយ​ការរំលាយ​ជាតិ​គ្លុយកូស​ទេ តែ​វា​ក៏​ទប់ស្កាត់​ការដឹកជញ្ជូន ឬ​ធ្វើ​ចលនា​របស់​គ្លុយកូស​ចូលទៅ​ក្នុង​ថ្លើម និង​ពោះវៀន​ដែរ​។

ផ្លែ​ឪឡឹក​
ផ្លែ​ឪឡឹក​មាន​ជាតិ​ប៉ូ​តា​ស្យូម​ខ្ពស់​ដែល​ធ្វើឲ្យ​វា​ក្លាយទៅជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​មុខងារ​តម្រងនោម​។ រឿងនេះ​នឹង​ជួយ​ដល់​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ថយចុះ ព្រមទាំង​បង្ក​ការខូចខាត​របស់​តម្រង​នោម​ដោយសារតែ​ជំងឺ​ទឹកនោម​ផ្អែម​ផងដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play