ជំងឺទូទៅ

ផ្លែស្វាយ​ពណ៌​បៃតង ល្អ​បំផុត​សម្រាប់​សុខភាព​ថ្លើម​

​ផ្លែស្វាយ​ពណ៌​បៃតង​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន C ហើយ​ក៏​ច្រើន​ជាង​ផ្លែស្វាយ​ដែល​ទំ​ដែរ​។ ជាមួយគ្នានេះដែរ ផ្លែស្វាយ​ពណ៌​បៃតង​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​សារធាតុ Pectin ដែល​អាច​បន្ថយ​ការ​កើត​ជា​គ្រួស​ក្នុង​តម្រង​នោម​។

​ផ្លែស្វាយ​ខ្ចី ថ្វី​ត្បិត​តែ​វា​ខ្ចី​មែន និង​ជូរ​មែន តែ​វា​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព​ថ្លើម​ដោយសារតែ​៖

បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
ការ​ញ៉ាំ​ផ្លែស្វាយ​ជា​ទៀងទាត់​នឹង​ជួយ​រក្សា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ឲ្យ​នៅ​ធម្មតា​។ វីតាមីន C ជាតិ​សរសៃ និង Pectin ដែល​មាន​ខ្ពស់​ស្រាប់​ក្នុង​ផ្លែស្វាយ​នឹង​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​បាន ជាពិសេស​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង Triglyceride​។ វា​ក៏​ជួយ​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម​ដែរ​។

ពង្រឹង​ដល់​ការរំលាយ​អាហារ​
បើសិន​ជា​អ្នក​យល់ថា ឧស្សាហ៍​ហើមពោះ នោះ​វា​អាច​ជាប់​ទាក់ទង​នឹង​បញ្ហា​នៃ​ការរំលាយ​អាហារ​ហើយ​។ ផ្លែស្វាយ​មាន​ជាតិ​សរសៃ និង​សារធាតុ​ដែល​អាច​ជួយ​ភ្ញោ​ចដ​ល់​ការផលិត​រស់​រំលាយ​អាហារ​បាន​។ ដើម្បី​ពង្រឹង​ដល់​ការរំលាយ​អាហារ អ្នក​អាច​ញ៉ាំ​ផ្លែស្វាយ​ជា​អាហារសម្រន់​បាន​។

បង្ការ​ជំងឺ​ឈាម​អញ្ចាញធ្មេញ​
ជំងឺ​ឈាម​អញ្ចាញធ្មេញ​បង្កឡើង​ដោយសារតែ​ការ​កង្វះ​វីតាមីន C​។ យ៉ាងណាមិញ វា​អាច​បង្ការ​បាន​តាមរយៈ​ការ​ញ៉ាំ​ផ្លែស្វាយ​ខ្ចី​ក្នុង​រដូវក្តៅ​ដែរ​។

ព្យាបាល​ជំងឺ​ក្រពះ​ពោះវៀន​
ផ្លែស្វាយ​ខ្ចី​មាន​សារធាតុ Pectin ខ្ពស់ ហើយ​នៅពេល​ញ៉ាំ​វា​ជាមួយ​អំបិល និង​ទឹកឃ្មុំ​វិញ គឺ​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​ការព្យាបាល​ជំងឺ​ក្រពះ​ពោះវៀន​ហើយ​។ ជាមួយគ្នានេះដែរ វា​ត្រូវ​បានកេ​ចាត់ទុកថា​ជា​ថ្នាំ​ដ៏មាន​ប្រសិទ្ធភាព​បំផុត​មួយ​ចំពោះ​ជំងឺ​ឬ​ស​ដូង​បាត រាក​រូស ពិបាក​រំលាយ​អាហារ​រ៉ាំរ៉ៃ ចាញ់​កូន ទល់​លាមក និង​ក្រពះ​មិន​កិន​អាហារ​។

ព្យាបាល​ជំងឺថ្លើម​
ផ្លែស្វាយ​ខ្ចី​នឹង​ជួយ​ដល់​ការព្យាបាល​ជំងឺថ្លើម​ដោយសារតែ​វា​ជួយ​លាង​សម្អាត​ការបង្ក​រោគ​ដោយ​បាក់តេរី​ក្នុង​ពោះវៀន និង​បង្កើន​ការបញ្ចេញ​ទឹកប្រមាត់​។ ជាមួយគ្នានេះដែរ វា​មានវី​តា​មិន C និង​អង់​ទី​អុកស៊ី​ដង់​ខ្ពស់​ជាង​ផ្លែ​ស្វាយទំ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play