ផ្សេងៗ

​ឈប់ធ្វើ​ស្រែមក​ដាំឈូក​ព្រោះ​ល្បីបាន​ថ្លៃ​ ឥឡូវ​ខាតឡុង​ចុងរក​ដីធ្វើ​ស្រែ​មិនចង់​បាន​


កសិករ​អស់សង្ឃឹម​ព្រោះ​តម្លៃឈូកធ្លាក់​ថ្លៃដល់ពាក់​កណ្ដាល​រហូត​ហៅលែង​លឺ​ ក៏​សម្រេច​ចិត្តនាំគ្នា​ឈប់ដាំ​ឈូក​លក់​មកធ្វើ​ស្រែវិញ។ ​កាល​ពីឆ្នាំ​កន្លងទៅ​ឈូក​មាន​ហាង​ឆេង​ខ្ពស់​ព្រោះ​មាន​តម្រូវ​ការ​ទីផ្សារ​​ពី​ប្រទេស​ចិន​ ប៉ុន្តែពេលនេះ​អ្វីៗ​ត្រូវ​ក្រឡាប់​ចាក់​ ក្រោយ​ពេល​តម្លៃ​ឈូក​ត្រូវ​បាន​ឈ្មួញ​កណ្ដាល​ក្រឡុក​តម្លៃ​ពិបាក​ស្រោច​ស្រង់​។


​លោក ហៃ ឆេងហ៊ាង​ ​អតីត​អ្នក​ដាំឈូក​នៅ​ភូមិ​ព្រៃ​លាក់​ម្ចាស់ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល​ ប្រាប់ Sabay ថា​៖ «ខ្ញុំក៏បាន​ឈប់ដាំ​ឈូករយៈ​ពេល​ បី បួន ខែហើយ​ ខ្ញុំ​ទៅធ្វើ​ស្រែវិញ​ ទោះមិន​ចំណេញ​ច្រើន​ ក៏អាចទប់​ទល់​បាន​ខ្លះ​ ហើយគ្មាន​ជម្រើស​អីទៀត​ដែរ ​ព្រោះគ្មាន​ដើមទុន​សម្រាប់​រកស៊ី​អីទៀត​។ ​លោក​ឲ្យដឹង​ទៀត​ថា​ អ្នក​ផ្សេង​​ដែលធ្លាប់​​ដាំឈូក​នៅក្នុង​ស្រុក​ជាមួយ​លោក ​ក៏ឈប់​ដែរ​ អ្នកខ្លះ​ជំពាក់​វ័ណ្ឌក​ដាក់ប្លង់​ដីបញ្ជាំ​ធនាគារ។ ​បច្ចុប្បន្ន​កសិករ​ទាំងនោះ​ រកតែដី​ធ្វើស្រែ​មិន​ចង់​បាន​ផង​។

​លោក​រៀបរាប់​ថា​ កាល​ពីឆ្នាំ​មុន​ បន្ទាប់​ពីលេច​ដំណឹង​ថា​ចិន​ត្រូវការ​ឈូក​ និងឲ្យ​តម្លៃខ្ពស់​មួយ​គីឡូ​ដល់​ទៅ​ ១២ ០០០​រៀល​ ​កសិករ​ខ្មែររាប់ពាន់នាក់ស្ទើរ​គ្រប់​ខេត្ត​​ធ្វើ​ចំការឈូក​ ប៉ុន្តែ​សព្វថ្ងៃ​នេះ​ កសិករ​ជា​ច្រើន​ស្ទើរ​ចងក​ដោយសារ​លក់ឈូក​ខាតឡុង​ចុង​។


​សព្វថ្ងៃ​នេះ ​ទីផ្សារដែល​អាច​នាំ​ឈូក​ទៅ​បានគឺ​ប្រទេសវៀតណាម​ ខណៈតម្លៃ​គេឲ្យប្រមាណ​ ៧ ០០០រៀល​ក្នុងមួយ​គីឡូ​។ ​ប៉ុន្តែ​ឈ្មួញកណ្ដាល​មក​ទិញពី​កសិករ​បន្ថោកបន្ទាប​តម្លៃ​មកពាក់​កណ្ដាល​ត្រឹម​ ៣ ០០០រៀល​ប៉ុណ្ណោះ​។ បើកសិករ​មិនព្រម​លក់​ មានតែ​ខាត​ទាំង​ស្រុង​។ ​លោក ឆេងហ៊ាង​ ពោល​បន្ថែម​៕

 

ប្រភព៖sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play