ជំងឺបេះដូង

ស្រា​ប្រហែលជា​មិន​បង្កើន​សុខភាព​បេះដូង​ឡើយ​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី Daily Mirror បានឲ្យដឹងថា ការ​ញ៉ាំ​ស្រា​បី​កែវ​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើឲ្យ​អ្នក​មានសុខភាព​កាន់តែ​ល្អ​បាន​។ ដំណឹង​នេះ​គឺ​ផ្អែក​ទៅលើ​ការស្រាវជ្រាវ​របស់​ជន​ជាតិ​បារាំង ដែលបាន​រកឃើញថា សុខ​ភាព​នៃ​អ្នក​ញ៉ាំ​ស្រា​កម្រិត​មធ្យម​គឺ​ល្អ​ជាង​អ្នក​ដែល​មិន​ញ៉ាំ​សោះ និង​អ្នក​ដែល​ញ៉ាំ​ច្រើន ដោយ​ក្នុង​នោះ​មាន​ទាំង​ស​ន្ទ​ស្សន៍​កម្ពស់​និង​ទម្ងន់ សម្ពាធ​ឈាម និង​ការបាក់​ទឹកចិត្ត​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកស្រាវជ្រាវ​បាន​សង្កត់​ធ្ងន់ធ្ងរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​គឺ​មិន​ត្រូវបាន​រកឃើញ​ថា ជា​មូលហេតុ​ធ្វើឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ដូច​ខាង​លើ​ឡើយ ប៉ុន្តែ​អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ក៏មាន​ស្ថានភាព​ខុស​ភាព​ទូទៅ និង​សង្គម​ល្អ​ជាង​គេ​ដែរ​។

ខណៈពេល​ដែល​ការសិក្សា​ជាច្រើន​កាលពី​ពេលមុនៗ​បាន​រកឃើញថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​មាន​ជាប់​ទាក់ទង​នឹង​ការថយចុះ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម ការសិក្សា​ថ្មី​នេះ​បាន​ផ្តល់​នូវ​តម្លៃ​លើ​ការស្រាវជ្រាវ​បន្ថែម​ទាក់ទង​នឹង​ការតស៊ូ​មតិ​ចំពោះ​ទំនាក់ទំនង​នេះ​។ មាន​អំណះអំណាង​រឹងមាំ​តិចតួច​ណាស់​ដែល​និយាយថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​អាច​ពង្រឹង​ដល់​សុខភាព​បេះដូង​ដោយផ្ទាល់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play