​គ្រូពេទ្យ​ភាគច្រើន​និយាយថា មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​នឹង​ជំងឺ​មហារីក​ពោះវៀនធំ​គឺ​ធ្វើយ៉ាងណារ​កវា​ឲ្យឃើញ​លឿន ព្រោះ​ការព្យាបាល​លើ​ជំងឺ​ប្រភេទ​នេះ​ក្នុង​ដំណាក់កាល​ចុងក្រោយ​គឺ​ពិបាក​ខ្លាំងណាស់​។ ហើយ​មធ្យោបាយ​ដ៏​ល្"/> ទម្លាប់​ដែល​ធ្វើឲ្យ​អ្នក​ប្រឈម​កាន់តែខ្លាំង​នឹង​មហារីក​ពោះវៀន​ធំ​

ជំងឺមហារីក

ទម្លាប់​ដែល​ធ្វើឲ្យ​អ្នក​ប្រឈម​កាន់តែខ្លាំង​នឹង​មហារីក​ពោះវៀន​ធំ​

​គ្រូពេទ្យ​ភាគច្រើន​និយាយថា មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​នឹង​ជំងឺ​មហារីក​ពោះវៀនធំ​គឺ​ធ្វើយ៉ាងណារ​កវា​ឲ្យឃើញ​លឿន ព្រោះ​ការព្យាបាល​លើ​ជំងឺ​ប្រភេទ​នេះ​ក្នុង​ដំណាក់កាល​ចុងក្រោយ​គឺ​ពិបាក​ខ្លាំងណាស់​។ ហើយ​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​សម្គាល់​វាឲ្យ​បាន​លឿន​នោះ​គឺ តាមរយៈ​ការពិនិត្យ​សុខភាព​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​កត្តា​ប្រឈមមុខ​មួយចំនួន​នៃ​ជំងឺមហារីក​ពោះវៀនធំ​ដែល​អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ដូចជា​៖
•​    ​អាយុ​ច្រើន ជាពិសេស​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ​
•​    ​ជា​ពូជ​សាស្ត្រ​អាហ្វ្រិក​កាត់​អាមេរិក​
•​    ​ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​កើត​ជំងឺ​នេះ​ពីមុនមក​
•​    ​ហ្សែ​ន​

ដោយសារ​តែ​អ្នក​មាន​កត្តា​ប្រឈម​មុខ​ខាងលើ មិនមែន​មានន័យថា អ្នក​ត្រូវ​តែ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ ១០០​ភាគរយ​ឡើយ​។ ពិតណាស់ អ្នក​ខ្លះ​ដែល​មាន​ជំងឺមហារីក​ពោះវៀនធំ​គឺ​មិន​មាន​កត្តា​ប្រឈម​មុខ​ខាងលើ​ផង​។

ឥឡូវនេះ​ចូរ​ក្រ​លែ​ក​មើល​កត្តា​ប្រឈមមុខ​មួយចំនួន​នៃ​ជំងឺមហារីក​ពោះវៀនធំ​ដែល​អ្នក​អាច​ដោះស្រាយ​វា​បាន មានន័យ​អាច​កែប្រែ​សុខភាព​អ្នក​កុំឲ្យ​កើត​ជំងឺ​មហារីក​តាមរយៈ​ការចៀសវាង​វា​ដូចជា​៖

ការជក់បារី​
ដោយសារ​តែ​ជាតិពុល​អាច​លុកលុយ​ពេញ​រាងកាយ​ដោយសារតែ​អ្នក​ជក់បារី ដូច្នេះ​ឱកាស​កើត​ជំងឺ​មហារីក​ពោះវៀនធំ​ព្រមទាំង​មហារីក​ផ្សេងៗ​ទៀត​នឹង​កើនឡើង​គួរឲ្យកត់សម្គាល់​។ ការជក់បារី​ត្រូវបាន​គេ​ស្គាល់​ថា​ធ្វើឲ្យ​ប្រឈម​នឹង​ការកើតដុំ​សាច់​ពោះវៀន​ប្រហែល​ប៉ូ​លី​ព ដែល​វា​អាច​ទៅ​ជា​មហារីក​បាន​។

ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ពេក​
វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម មាន​ប្រយោជន៍​ខ្លះ​ចំពោះ​សុខភាព​។ បើសិន​ជា​អ្នក​ញ៉ាំ​វា​ច្រើនៗ​ពេក នោះ​អ្នក​ពិត​ប្រឈម​ខ្ពស់​នឹង​មហារីក​ពោះវៀនធំ ព្រមទាំង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ជាច្រើន​ទៀត​។

ទម្លាប់​ញ៉ាំ​អាហារ​មិនល្អ​
ការសិក្សា​បាន​បង្ហាញថា របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​អាច​ប្រឈម​កាន់តែ​ខ្លាំង​នឹង​មហារីក​ពោះវៀនធំ ព្រោះ​តែ​វា​អា​ជម្រុញ​ឲ្យមាន​ការបំបែ​ក​កោសិកា​។ ម្យ៉ាងវិញទៀត របប​អាហារ​ដែល​មាន​ជាតិ​សរសៃ​ល្អៗ និង​អង់​ទី​អុកស៊ី​ដង់​ច្រើន​ដូច​ជា​បន្លែ និង​ផ្លែឈើ​ត្រូវបាន​គេ​ស្គាល់​ថា អាច​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​ពោះវៀនធំ​ទៅវិញ​។

មាន​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ​
បើសិន​ជា​អ្នក​មិន​ហាត់ប្រាណ​បាន​ទៀងទាត់​ទេ នោះ​អ្នក​ប្រហែលជា​អាច​កើត​ជំងឺ​មហារីក​ពោះវៀនធំ​បាន​។ គ្រូពេទ្យ​និយាយថា ការ​ដែល​មាន​របៀប​រស់នៅ​បែបស​កម្មគឺ​ជា​មធ្យោបា​យ​ដ៏​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់​ជំងឺ​មហារីក​គ្រប់​ប្រភេទ​រួម​ទាំង​ពោះវៀនធំ​ផងដែរ​។ ការ​ដែល​ប្រើ​ជើង​ធ្វើ​ចលនា​ច្រើនជាង​ដាក់​គូថ​អង្គុយ​អាចជួយ​កុំឲ្យ​កើត​មហារីក​ពោះវៀនធំ​បាន​។​

ធាត់​ជ្រុល​
ការ​ដែល​រាងកាយ​ធាត់​ពេក​ត្រូវបាន​អ្នកជំនាញ​ជាច្រើន​យល់ថា វា​ជា​កត្តា​ប្រឈមមុខ​មួយ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ហើយ​។ រឿង​ពីរ​យ៉ាង​ដែល​ច្រើនតែ​នាំ​ឲ្យ​ធាត់​ជ្រុល​នោះ​គឺ មាន​ទម្លាប់​ញ៉ាំ​អាហារ​មិនល្អ និង​រស់នៅ​បែប​ស៊ី​ដេកៗ តែម្តង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play