ជំងឺបេះដូង

​បឺរ​សណ្តែកដី​គឺ​ល្អ​ចំពោះ​សុខភាព​បេះដូង​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Mail បានឲ្យដឹងថា បឺរ​សណ្តែកដី​ទំនងជា​មិន​ឲ្យ​កើតជា​ជំងឺ​បេះដូង​ទេ​។ គេ​បាន​បន្ថែមទៀតថា សាំង​វិច​ដែល​មាន​បឺរ​សណ្តែកដី​អាច​ជា​អាថ៌កំបាំ​ង​មួយ​ដើម្បី​បំបាត់​ជំងឺ​បេះដូង​ក្រោយ​ពី​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការ​ញ៉ាំ​សណ្តែកដី​ជា​អាហារសម្រន់​ប្រាំ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​អាច​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​គាំងបេះដូង​បាន​ពាក់កណ្តាល​។

​រឿង​នេះ​បាន​មក​ពិការ​សិក្សា​ដ៏​ធំ​មួយ​ដែល​តាមដាន​ទៅ​លើ​ស្ត្រី​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ៧០៣៩​នាក់ រយៈពេល​ជា​មធ្យម ១២​ឆ្នាំ​។ អ្នកស្រាវជ្រាវ​បាន​ប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​របប​អាហារ និង​សុខភាព​របស់​ពួកគេ​ជា​រៀងរាល់ ២ ទៅ​៤​ឆ្នាំ​ម្តង​។ ពួកគេ​បាន​រកឃើញថា ស្ត្រី​ដែល​គ្មាន​ជំងឺ​បេះដូង​ក្នុងពេល​ចាប់ផ្តើម​សិក្សា គឺ​ញ៉ាំ​សណ្តែកដី និង​បឺរ​សណ្តែកដី​រយៈពេល ៥​ថ្ងៃ​ឡើង​ទៅក្នុង​មួយ​សប្តាហ៍ បាន​បន្ថយ​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​បេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ក្នុងពេលដែល​គេ​តាមដាន​លើ​សុខភាព​។ ភាពខ្លាំង​របស់​ការសិក្សា​នេះ​គឺ​វា​មាន​លក្ខណៈ​ធំ និង​តាមដាន​ជា​ទៀងទាត់​។

ថ្វី​បើ​សណ្តែកដី​មាន​ខ្លាញ់​ល្អ Monounsaturated Fat ខ្ពស់​ក៏​ដោយ តែ​វា​នៅតែ​មាន​ជាតិ​ខ្លាញ់​សរុប និង​កាឡូរី​ខ្ពស់​បំផុត​ដែរ ហើយក៏​មិន​គួរណា​ញ៉ាំ​ច្រើនៗ​ជា​រៀងរាល់ថ្ងៃ​ពេក​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play