ជំងឺបេះដូង

​ចង្វាក់ជីពចរ​អាច​ទាយ​ដឹង​អំពី​ការ​គាំងបេះដូង​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី Daily Mail បានឥ្យដឹងថា ល្បឿន​របស់​ចង្វាក់បេះដូង​របស់​ស្ត្រី​ម្នាក់​អាច​ទាយ​ដឹងថា នាង​ទំនងជា​ងាយ​នឹង​មាន​ជំងឺ​គាំងបេះដូង​ឬ​អត់​។ សារព័ត៌មាន​នេះ​បាន​រាយការណ៍​ថា ការ​សិក្សា​ដែល​មាន​រយៈពេល ៨​ឆ្នាំ ទៅលើ​ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​ប្រមាណ ១៣០០០០​នាក់ បាន​រកឃើញថា អ្នក​ដែល​មាន​ចង្វាក់ជីពចរ​ពេល​ស្រា​កលោត​ខ្ពស់បំផុត (​ច្រើនជាង ៧៦​ដង​ក្នុង​មួយ​នាទី​) ទំនង​ជា​ងាយ​នឹង​មាន​ជំងឺ​គាំងបេះដូង ហើយ​ការ​ប្រឈម​នេះ​គឺ​មិន​មាន​អ្វី​ជាប់ទាក់ទង​នឹង​ការ​ហាត់ប្រាណ​ដែល​ហាត់​នោះទេ​។

​ដំណឹង​នេះ​គឺ​ផ្អែក​ទៅលើ​ការសិក្សា​ដ៏​ធំ​មួយ​ដែល​និយាយ​អំពី​ទំនាក់ទំនង​រវាង​ចង្វាក់ជីពចរ​ពេល​សម្រាក និង​ការកើត​ជំងឺ​គាំងបេះដូង ឬ​ស្លាប់​ដោ​សយារ​តែ​សរសៃឈាម​បេះដូង​។ ទំនាក់ទំនង​មួយ​នេះ​ត្រូវបាន​បង្ហាញ​រួច​ហើយ​មុនពេល​គេ​សិក្សា​លើ​មនុស្ស​ប្រុស ដែល​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការសិក្សា​នេះ​កាន់តែ​អាច​នឹង​ទុកចិត្តបាន​។ ការសិក្សា​នេះ​ក៏​គាំទ្រ​នូវ​ទំនាក់ទំនង​រវាង​បញ្ហា​ជំងឺ​សរសៃឈាម​បេះដូង និង​កត្តា​ប្រឈមមុខ​ផ្សេងៗ​ទៀត​ដូចជា ការជក់បារី​ថ្មីៗ ជំងឺ​ទឹកនោម​ផ្អែម លើស​សម្ពាធ​ឈាម និង​អាយុ​ច្រើន​។

ខណៈពេល​ដែល​ទំនាក់ទំនង​នេះ​មិន​ជាប់ទាក់ទង​នឹង​ការ​ហាត់ប្រាណ​ដែល​ស្ត្រី​បាន​ធ្វើ​ក៏​ដោយ តែ​ការសិក្ស​នេះ​ពិតជា​បាន​រកឃើញថា អ្នក​ដែល​ហាត់ប្រាណ​ទៀងទាត់​អាច​ធ្វើឲ្យ​ចង្វាក់ជីពចរ​ថយ​ចុះ​ពេល​សម្រាក ហើយ​អ្នក​ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ក៏​ធ្វើឲ្យ​ចង្វាក់ជីពច​រពេល​សម្រាក​លោត​ខ្ពស់​ដែរ​។ ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​របប​អាហារ​ដែល​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ទៀងទាត់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី18  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play